Boeung Ket Football Club
Boeung Ket Football Club
  • HOME
  • LASTEST NEWS
  • TEAMS
    • PLAYER | STAFF
    • HISTORY
    • CLUB MANAGEMENT
    • MEDIA
  • MATCHES
    • RESULT & FIXTURES
    • LEAGUE TABLE
    • CLUB
    • FOUNDATION
John McGlynn បង្ហាញពីសុទិដ្ឋិនិយមមុនជំនួបទល់នឹង AEU ថ្ងៃស្អែក

_DSC5735
 
វាពិតជារីករាយណាស់ចាប់តាំងពីពេលដែលខុំ្ញបានត្រឡប់មកដឹកនាំក្រុមដ៏ល្អនៅកម្ពុជាមួយនេះ ខុំ្ញអរគុណណាស់ដែលថ្នាក់ដឹកនាំក្លិបជាពិសេសអ្នកចាត់ការទូទៅ លោក បែ មករា ផ្ដល់ឱកាសឲ្យខុំ្ញទទួលខុសត្រូវក្នុងការដឹកនាំក្រុមនេះជាថ្មីម្ដងទៀត។
វាពិតជាពេលមួយដ៏មមាញឹកហើយខ្ញំជឿជាក់ថាគ្រប់គ្នាច្បាស់ជាយល់ ទាំងថ្នាក់ដឹកនាំ ក្រុមគ្រូបង្វឹក គ្រប់បុគ្គលិក និង កីឡាករគ្រប់រូប កំពុងតែពិចារណាលើកាលវិភាគប្រកួតជាប់គ្នារដឹកក្នុងរយះពេលតែ៣ទៅ៤ថ្ងៃប៉ុណ្ណោះក្នុងមួយប្រកួត តែខ្ញំយល់ថាពួកយើងទាំងអស់គ្នាបានគ្រប់គ្រងបញ្ហានេះបានយ៉ាងល្អប្រសើរ។ ជាមួយកាលបរិច្ឆេទប្រកួតញឹកញាប់ដែលយើងមិនដែលជួបប្រទះ បញ្ហារបួសផ្សេងៗ ខ្ញំគិតថាពួកយើងនៅតែធ្វើបានល្អលើការគ្រប់គ្រងកាលវិភាគនៃការហ្វឹកហាត់ ការប្រមូលកម្លាំងត្រឡប់មកវិញ សម្រាប់យការប្រកួតរបស់យើង។
ពួកយើងសម្រេចបានសមិទ្ធិផលជាច្រើននៅក្នុងរយះពេលដ៏ខ្លីនេះ ហើយយើងមិនត្រូវភ្លេចទេថានេះជាលើកដំបូងសម្រាប់ក្រុមកម្ពុជាក្នុងការតំណាងឲ្យប្រទេសចូលរួមប្រកួតក្នុងពានរង្វាន់ AFC CUP ។ នេះមិនមែនជាសម្ថិផលតូចឡើយដែលយើងគួរតែមានមោទនះភាព បច្ចុប្បន្នយើងបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតជាមួយនឹងជ័យជំនះជាលើកដំបូងក្នុងការប្រកួត AFC CUP វគ្គជម្រុះក្នុងពូលទល់នឹងក្រុម Magwe FC របស់មីយ៉ាន់ម៉ា ហើយយើងកំពុងសំលឹងឆ្ពោះទៅរកជ័យជំនះបន្ថែមទៀតក្នុងការប្រកួតនៅលើទឹកដីមីយ៉ាន់ម៉ានៅដើមខែក្រោយ។ សម្រាប់លទ្ធផលក្នុងការប្រកួតជម្រុះក្នុងពូលកន្លងមកយើងជឿជាក់ថថាយើងនឹងទទួលបានលទ្ធផលគាប់ប្រសើរជាងនេះបន្ថែមទៀត។
ការគ្រងដំណែងជើងឯកពានរង្វាន់បើករដូវកាល CNCC CUP ជាការចាប់ផ្ដើមយុទ្ធនាការរបស់យើងនិងជាការបង្ហាញពីសក្ដដានុពលព្រមទាំងសញ្ញាណវិជ្ជមានរបស់ក្រុមយើងផងដែរ។
ខ្ញំគិតថាកីឡាករយើងប្រែប្រួលច្រើនជាងអ្វីដែលពួកគេមានកន្លងមក ខ្ញំពិតជាសប្បាយរីករាយណាស់ដែលកីឡាករក្មេងៗរបស់យើងមានឱកាសបានបង្ហាញខ្លួនក្នុងការប្រកួតកន្លងមកដូចជា វ៉ាហេទ មីហ្សាន រ៉ហ្សីប យ៉ាមុីន សេន និង វេស្លី   ពួកគេបានបន្ថែមនូវភាពអស្ចារ្យរបស់ពួកគេក្នុងការប្រកួតប្រមាណជាង១១ប្រកួតកន្លងមក ហើយកីឡាករបរទេសរបស់យើងរួមមាន Maycon Omogba Minuno និង Tomoki នៅតែស្ថិតក្នុងកម្រិតកីឡាករដ៏ល្អ។
 
ការប្រកួតសប្ដាហ៍ទី៥នេះយើងត្រូវស្វាគមន៍ក្រុម អាស៊ីអឺរ៉ុប យូណាយធីត ដែលកន្លងមកយើងបានត្រឹម ឈ្នះ១ ស្មើ២ និង ចាញ់១ ប៉ុណ្ណោះ។ យើងមានសុទិដ្ឋិនិយមថាយើងនឹងត្រឡប់ទៅរកភាពវិជ្ជមានឡើងវិញសម្រាប់ការប្រកួតនៅថ្ងៃស្អែក។ យើងចង់ឱ្យអ្នកគាំទ្រទាំងអស់ឱ្យមានការអត់ធ្មត់បន្ដិចនិងបន្ដផ្ដល់ទំនុកចិត្តនូវអ្វីដែលយើងកំពុងអនុវត្តនាពេលបច្ចុប្បន្នយើងនិងធានាថានិងព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឱ្យអ្នកគាំទ្រមានមោទនភាពឡើងវិញ ព្រមទាំងសង្ឃឹមថានឹងឃើញអ្នកគាំទ្រទាំងអស់មកគាំទ្រពួកយើងនៅថ្ងៃស្អែក។



ចុចចែករំលែក
Share Button
មតិយោបល់
Random image
Random image
Random image
Random image
BOEUNG KET FOOTBALL ASSOCIATION located at #B01, AOK Avenue 1, Borey Sunway Toul Kok, Boeung Kak I, Toul Kok, Phnom Penh, Cambodia
Email: info@boeungketfc.com
Tel: (855)12782333
COPYRIGHT © 2018 BOEUNG KET FA. ALL RIGHTS RESERVED
POWER BY BK DEVTM