បឹងកេតទទួលបានជ័យជំនេះ ៤-១ លើក្រុមម្ចាស់ផ្ទះ WARRIORS របស់សិង្ហបុរីក្នុងការប្រកួត RBH SINGAPORE CUP 2017 វគ្គជម្រុះបឋម នាកីឡដ្ឋាន Chao Chu Kang Stadium។
ក្នុងការប្រកួតនាតង់ទី១ ក្រុមទាំងពីរបើកការវាយសម្រុករៀងៗខ្លួន តែពុំមានក្រុមណាអាចរកគ្រាប់បាល់បានឡើយ រហូតឈានចូលដល់តង់ទី២ ពោលនៅនាទីទី ៥៥ Omogba ធ្វើបានសម្រេច១គ្រាប់ជួយឲ្យបឹងកេតនាំមុខមុន ១-០ ហើយ ១នាទី ក្រោយមកប្រធានក្រុម ឃួនឡាបូរ៉ាវី តែតបញ្ចូលទី១គ្រាប់បន្ថែមទៀតក្រោយការបញ្ជូនបាល់ពី Omogba បន្កើនការនាំមុខលើម្ចាស់ផ្ទះ ២-០ ត្រឹមនាទីទី ៥៦ ។
ឈានចូលមកដល់នាទីទី ៦៨ កីឡាករប្រធានក្រុម Baihakki Khaizan(13) របស់ក្រុមម្ចាស់ផ្ទះ Warriors FC ទទួលបាន កាតក្រហម ត្រូវបណ្ដេញចេញពីទីលាន ដូច្នេះក្រុមម្ចាស់ផ្ទះនៅសល់គ្នា១០នាក់។
នាទីទី ៧៥ ឃួន ឡាបូរ៉ាវី ស៊ុតបន្ថែម១គ្រាប់ទៀត មុន AFIZ NOR រកបានគ្រាប់បាល់ឲ្យម្ចាស់ផ្ទះបាន១គ្រាប់វិញ តែ ៥ នាទីក្រោយមក ប្រធានក្រម បូរ៉ាវី ដដែល ស៊ុតបានគ្រាប់ទី ៣ ជាគ្រាប់ hat-trick ជួយឲ្យបឹងកេតយកឈ្នះដោយលទ្ធផលបញ្ចប់ ៤-១។
ទស្សនាវីដេអូសង្ខេបឡើងវិញ
Photo Source: Playmaker
Photographer:Leo Shengwei