នៅថ្ងៃនេះក្លិបមានកិតិយសសូមប្រកាសជូននូវដំណឹងដ៏រំភើបរីករាយជាទីបំផុត សម្រាប់អ្នកគាំទ្រទាំងអស់គ្នា ខណៈពេលនេះក្លិបអាចស្វែងរកបានម្ចាស់ភាគហ៊ុនធំថ្មីដែលជាអ្នកមកបន្ដនិរន្ដរភាពរបស់ក្លិបគឺ លោកស្រី ពុធ ធីតា និងលោក វ៉ាសូណាន់ រ៉ាត់ឆាគីត ដែលលោកទាំងពីរត្រូវជា ឪពុកម្ដាយ របស់យុវជន Dome យុវជនថ្នាលរបស់បឹងកេតហើយបានទៅធ្វើការហ្វឹកហាត់នៅក្លិបយក្សអេស្ប៉ាញដែលល្បីល្បាញជុំវិញពិភពលោក បាសេឡូណា កាលពីពេលថ្មីៗនេះ។
ឆ្លៀតក្នុងឱកាសដ៏រីករាយនេះយើងខ្ញុំទាំងអស់គ្នានៅក្លិបបឹងកេតក៍សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឧកញ្ញ៉ា ស៊ីវ ថា លោកស្រី ហេង ដានី និងក្រុមគ្រួសារ ដែលលោកជាស្ថាបនិកក្លិបមួយនេះឡើងហើយក្នុងរយៈកាលច្រើនឆ្នាំកន្លងមកដែលលោកបានខិតខំចំណាយពេលវេលាថវិកាផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការកសាងក្លិបឲ្យមានឈ្មោះបោះសម្លេងនិងល្បីរន្ទឺដូចសព្វថ្ងៃនេះ។
សម្រាប់ព័ត៌មានពិស្ដារក្លិបនឹងជម្រាបជូននាពេលក្រោយ។