នៅថ្ងៃនេះបន្ថែមលើការចាកចេញរបស់ខ្សែការពារ សុខ សុវណ្ណ ក្លិបសូមប្រកាសជូនអំពីការផ្ទេរកីឡាករ ឃួន ឡាបូរ៉ាវី ទៅកាន់ក្លិបនៅប្រទេសថៃ ស៊ូរ៉ាត់ថានី(Surat Thani FC)ជាផ្លូវការនៅពេលនេះ។
ឃួន ឡាបូរ៉ាវី និងក្លិប ស៊ូរ៉ាត់ថានី បានឈានដល់ការព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនដើម្បីចូលរួមសម្រាប់ជុំទី២នៃរដូវកាល២០១៨ ក្នុងលីគទី៣របស់ប្រទេសថៃ។
យើងសូមជូនពរដល់ បូរ៉ាវី ឲ្យទទួលបានជោគជ័យនៅទីនោះ។