ក្រោយបញ្ចប់ភារកិច្ចជាមួយក្លិបក្នុងការប្រកួតពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយជើងទី១កាលពីម្សិលមិញ។ ខណៈនេះកីឡាករយុវជនរបស់យើងពីររូបគឺ ឃុន សេងថៃ និង ឱ ភារុណ បានធ្វើដំណើរទៅដល់មជ្ឈមណ្ឌលបាល់ទាត់ជាតិបាទីហើយដើម្បីចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ត្រៀមប្រកួតមិត្តភាពដកស្រង់បច្ចេកទេសទល់នឹងក្រុមជម្រើសលីគជប៉ុន JFL Selection Team ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃស្អែក ទី៣ ខែសីហា វេលាម៉ោង ៥:០០ ល្ងាច នៅពហុកីឡដ្ឋានជាតិ ចូលរួមទស្សនាដោយសេរី។