ក្លិបបាល់ទាត់បឹងកេត សូមជម្រាបជូនអ្នកគាំទ្រ ក៏ដូចជាសាធារណជនឱ្យបានជ្រាបថា ក្លិបបានសម្រេចចែកផ្លូវគ្នា ជាមួយកីឡាករបរទេស ពីររូបគឺខ្សែប្រយុទ្ធ Esoh Paul Omogba និង Julius Oiboh ក្រោយសុពលភាពនៃកិច្ចសន្យាបានបញ្ចប់ ហើយភាគីទាំងសងខាងរវាង ក្លិបនិងសមីកីឡាករបានឯកភាព គ្នាក្នុងការមិនឈានទៅដល់ ការបន្ដកិច្ចសន្យាបន្ថែមទៀតឡើយ។
Omogba បានរួមចំណែកជាច្រើនជាមួយក្លិបចាប់តាំងពីរដូវកាល២០១៥ មកហើយបានជួយជ្រោមជ្រែងក្លិបឲ្យទទួលបានសមទ្ធិផលជាច្រើនដូចជា ទទួលបានជើងឯករងពានរង្វាន់ Toyota Mekong Club Championship 2015 និងឈ្នះជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៦ និង ២០១៧ ។
ចំណែក Julius Oiboh ក៏ជាផ្នែកមួយជួយឱ្យក្លិបបឹងកេតឈ្នះពានលីគលើកដំបូងកាលពីឆ្នាំ ២០១២ ក្រោយមកបានចាកចេញទៅប្រកបអាជីពនៅបរទេសមុនត្រឡប់មកចូលរួមជាមួយបឹងកេតជាថ្មីនៅដើមរដូវកាល២០១៨ ហើយក៏ជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេឱ្យក្លិបក្នុងការប្រកួតលីគនារដូវកាល ២០១៨ថ្មីៗនេះថែមទៀតផង (១៧គ្រាប់) ។
ក្លិបបាល់ទាត់បឹងកេត សូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករទាំងពីរកន្លងមកទាំងក្នុងពានរង្វាន់ក្នុងស្រុក និងអន្តរជាតិ ហើយក៏សូមជូនពរឱ្យកីឡាករ Esoh Omogba និង Julius Oiboh ឲ្យទទួលបានជោគជ័យនៅពេលអនាគត៕
#ThankOmogba #ThankJulius