ក្រុមបាល់ទាត់បឹងកេត បានធ្វើដំណើរទៅប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ កាលពីល្ងាចថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០១៨ នៅកីឡដ្ឋានគិរីវង់ ក្នុងខេត្តតាកែវ។
ក្នុងការប្រកួតដែលមាន ៣វគ្គ យើងបានដាក់យុវជនឱ្យបង្ហាញខ្លួនលើទីលាន និងត្រូវបានគិរីវង់នាំមុខ ២-០។ លុះចូលដល់វគ្គទីពីរ យើងក៏អាចវាយបកតាម បាន ៣-៣វិញ គ្រាដែលនៅវគ្គទី៣ យើងក៏របូត ១គ្រាប់បន្ថែមទៀតរហូតដល់ចប់ការប្រកួត។
គ្រូបង្វឹករបស់យើង លោកគ្រូ ហៅ សុជាតិ បានមានប្រសាសន៍ក្រោយចប់ការប្រកួតជុំវិញបរាជ័យនេះថា៖ « វាបណ្តាលមកពីបញ្ហាជាច្រើនដូចជា ទីលាន កីឡាករមួយចំនួនទើបមកដល់ថ្មី មិនទាន់យល់ទំរង់លេងរបស់យើង តំបន់ការពារយើងមើលទៅដូចជាមិនទាន់យល់ចិត្តគ្នា » ៕