ក្លិបបាល់ទាត់បឹងកេតមានកិត្តិយសសូមជូនដំណឹងដល់យុវជនអាយុក្រោម១៧ឆ្នាំ (កើតក្នុងឆ្នាំ២០០២) ទាំងអស់ឱ្យបានជ្រាបថាក្លិបបឹងកេតនឹងបើកការធ្វើតេស្តដើម្បីជ្រើសរើសយុវជនដែលមានសមត្ថភាពចូលក្នុងក្រុមយុវជនបន្ថែមទៀត។
ព័ត៌មានលំអិតអំពីការធ្វើតេស្ត៖
កាលបរិច្ឆេទនៃការធ្វើតេស្ត៖ ថ្ងៃទី ០៥-០៦ ខែ មករា ឆ្នាំ ២០១៩
ចាប់ពីវេលាម៉ោង៖ ៨:០០ព្រឹកតទៅ
ទីតាំង៖ ទីលានបាល់ទាត់ LBN ( ក្រោមស្ពានជ្រោយចង្វារត្រើយខាងកើត )
ប្អូនៗដែលមានចំណាប់អារម្មណ៍ សូមមកធ្វើការចុះឈ្មោះធ្វើតេស្តនៅការិយាល័យរបស់ក្លិបបាល់ទាត់បឹងកេត ដែលមានអាសយដ្ឋាននៅបុរីសាន់វ៉េទួលគោក ផ្ទះបេ០១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយសំបុត្រកំណើតច្បាប់ដើម។
*ផុតកំណត់ចុះឈ្មោះ : ថ្ងៃសុក្រ ទី ០៤ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ៥ល្ងាច
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខ៖ 097 548 7777 / 078 333 749 / 096 77 88 117