ក្រោយពីការប្រកាសជ្រើសរើសយុវជនថ្នាលអាយុក្រោម១៧ឆ្នាំរបស់ក្លិបបឹងកេត កាលពីថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៩ កន្លងទៅ យើងសង្គេតឃើញថាមានប្អូនៗជាច្រើនមកពីតាមបណ្តាខេត្តផ្សេងៗគ្នា បានមកធ្វើការចុះឈ្មោះនៅការិយាល័យរបស់យើង។
ក្នុងរយៈពេល ០២ថ្ងៃនេះ យើងបានទទួលការចុះឈ្មោះប្អូនៗសរុប ១៦៥រូប ដោយក្នុងនោះភាគច្រើនគឺមកពីរាជធានីភ្នំពេញ ( ៧៥នាក់ ) កំពង់ចាម ( ១៨នាក់ ) កណ្តាល ( ១៨នាក់ ) និងខេត្តដទៃទៀតរួមមាន ព្រៃវែង កោះកុង កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត តាកែវ ត្បូងឃ្មុំ បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ ព្រះសីហនុ សៀមរាប ស្វាយរៀង ។
សូមបញ្ជាក់ផងដែរថា ការធ្វើតេស្តរបស់យើង នឹងចាប់ផ្តើមនៅថ្ងៃស្អែក ទី ៤ ខែ មករា ឆ្នាំ ២០១៩ ពីម៉ោង ៨ព្រឹកតទៅ ដែលមានទីតាំងនៅទីលានបាល់ទាត់ LBN ( ក្រោមស្ពានជ្រោយចង្វារត្រើយខាងកើត ) ៕