ក្រុមបាល់ទាត់បឹងកេត នឹងធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយនឹងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃសុក្រ ទី ១១ ខែ មករា ឆ្នាំ ២០១៩ នៅទីលានសកលវិទ្យាល័យ AUPP ។
ការប្រកួតគ្រោងនឹងចាប់ផ្តើមនៅម៉ោង ៣ និង ៣០នាទីរសៀល ( ៦ល្ងាច )។
សូមបញ្ជាក់ថា មុនរដូវកាលថ្មីនៃលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ចាប់ផ្តើម យើងបានធ្វើការហ្វឹកហាត់ និងប្រកួតមិត្តភាពជាច្រើនផងដែរ ដើម្បីត្រៀមលក្ខណៈឱ្យបានល្អ ៕