នៅព្រឹកថ្ងៃអង្គារទី ១៧ ខែឧសភានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានធ្វើការកោះហៅកីឡាករខ្សែរការពារវ័យក្មេងរបស់បឹងកេតអង្គរ លី វ៉ាហេទ ឲ្យចូលរួមក្នុងក្រុមជម្រើសជាតិឈុតធំ (Senior A Team) ដើម្បីត្រៀមខ្លួនចូលរួមប្រកួត AFC Asian Cup UAE2019 វគ្គជម្រុះក្នុងឆ្នាំ២០១៦ នេះ។
លី វ៉ាហេទ ក្លាយជាកីឡាករទី៧ របស់ក្លិបបឹងកេតអង្គរដែលបានចូលរួមជាមួយក្រុមជម្រើសជាតិលើកនេះ ខណៈ៦រូបផ្សេងទៀតរួមមាន ចាន់ វឌ្ឍនាការ, សុខ សុវណ្ណ, ហុង ផេង, រស់ សំអឿន, ឃួន ឡាបូរាវី និង ស៊ូ យ៉ាទី ជាអ្នកចាំទី ។
ខាងក្រោមនេះជាលិខិតដែលក្លិបបឹងកេតអង្គរទទួលបាននៅព្រឹកនេះ
វគ្គជម្រុះក្នុុងឆ្នាំ២០១៦ ជេីងទី១កម្ពុជាត្រូវជួបជាមួយ ចិនតៃប៉ិ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ និងការប្រកួតជេីងទី២ នៅថ្ងែទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។