នាព្រឹកថ្ងៃសៅរ៍ ទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៩នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញបញ្ជីឈ្មោះកីឡាកររបស់ក្រុម Cambodia All Stars ត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម Muangthong United នៅថ្ងៃទី ០៩ ខាងមុខ។
ក្នុងចំណោមកីឡាករសរុបចំនួន ២៧រូប ក៏មានកីឡាកររបស់បឹងកេតចំនួន ០៤រូបផងដែរ រួមមាន ខ្សែការពារ សេត រ៉ស៊ីប, លី វ៉ាហេទ, ហុង ផេង និង ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ ។
សូមជូនពរឱ្យកីឡាករទាំង ០៤រូបរបស់យើង ទទួលបានជោគជ័យក្នុងការប្រកួតមិត្តភាពអន្តរជាតិនាពេលខាងមុខនេះជាមួយក្រុម Cambodia All Stars ៕