ក្លិបបាល់ទាត់បឹងកេតសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ការប្រកួតសប្តាហ៍ទី ៥ របស់យុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ ក្នុងពានរង្វាន់ KMH CUP 2019 ដែលនឹងធ្វើឡើងចុងសប្តាហ៍នេះ នឹងត្រូវផ្លាស់ប្តូរម៉ោងប្រកួត ។
មូលហេតុនៃការផ្លាស់ប្តូរម៉ោងប្រកួតនេះ គឺដោយសារគណៈកម្មការរៀបចំការប្រកួតបានផ្តល់ជូនទីលានបាល់ទាត់ KMH Park ដើម្បីឱ្យក្រុមដែលអញ្ជើញមកចូលរួមការប្រកួត AFF U-22 Championship ដែលចាប់ផ្តើមពីថ្ងៃទី ១៧ ដល់ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ។
ដូចនេះការប្រកួតម៉ោងចាស់របស់ពួកយើង គឺវេលាម៉ោង ៧:០០ យប់ និងប្តូរទៅម៉ោងថ្មី គឺម៉ោង ៨:០០យប់ នៅទីលាន KMH ៕
សេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រកួត ៖
កុំភ្លេចចូលរួមទស្សនាដើម្បីលើកទឹកចិត្តដល់យុវជនរបស់យើងក្នុងការប្រកួតដ៏មានសារៈសំខាន់នេះ !!!