ការប្រកួតក្នុងសប្តាហ៍ទី៦ នៅពានរង្វាន់ KMH CUP 2019 ដែលយុវជនបឹងកេតអាយុក្រោម១៨ឆ្នាំ វាយបករកគ្រាប់តាមស្មើជាមួយយុវជន KMH អាយុក្រោម១៨ឆ្នាំ ១ ទល់នឹង ១ នៅទីលាន KMH កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ដែលជាការទាត់បញ្ចូលទីដោយកីឡាករ ជឿន ពិសាខបូរមី ពីការបញ្ជូនឱ្យដោយមិត្តរួមក្រុម ហ៊ត ឈិនជិន នៅចុងវគ្គទីពីរ ពោលគឺនាទី ៨៧។
ជាមួយនឹងលទ្ធផលនេះ បាននាំឱ្យយុវជនបឹងកេត បន្តឈរនៅចំណាត់ថ្នាក់លេខ ៤ មាន ១០ពិន្ទុស្មើជាមួយក្រុមចំណាត់ថ្នាក់លេខ៤ ភ្នំពេញក្រោន និងមាន ៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង។
សរុបលទ្ធផលក្នុងការប្រកួតជុំទីមួយ៖
ពានរង្វាន់យុវជន KMH CUP 2019 |
||||
កាលបរិច្ឆេទ |
សប្តាហ៍.ប្រកួត |
ឈ្មោះក្រុម |
លទ្ធផល |
ឈ្មោះក្រុម |
១២/មករា/២០១៩ |
សប្តាហ៍ទី ១ |
ព្រះ.ស្វាយរៀង U-18 |
5-0 |
យុវជនបឹងកេត U-18 |
២០/មករា/២០១៩ |
សប្តាហ៍ទី ២ |
យុវជនបឹងកេត U-18 |
3-1 |
យុវជនអគ្គិសនីកម្ពុជា U-18 |
២៧/មករា/២០១៩ |
សប្តាហ៍ទី ៣ |
យុវជនបឹងកេត U-18 |
2-1 |
យុវជនកាហ្វេកម្ពុជា U-18 |
៣/កុម្ភៈ/២០១៩ |
សប្តាហ៍ទី ៤ |
យុវជនបឹងកេត U-18 |
0-1 |
យុវជនវិសាខា U-18 |
១៧/កុម្ភៈ/២០១៩ |
សប្តាហ៍ទី ៥ |
យុវជនភ្នំពេញក្រោន U-18 |
0-1 |
យុវជនបឹងកេត U-18 |
២៤/កុម្ភៈ/២០១៩ |
សប្តាហ៍ទី ៦ |
យុវជន KMH U-18 |
1-1 |
យុវជនបឹងកេត U-18 |
សូមជម្រាបជូនថា សម្រាប់កាលវិភាគប្រកួតក្នុងជុំទីពីរ គឺយុវជនបឹងកេត នឹងត្រូវបន្តការប្រកួតដោយប៉ះយុវជនព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៩:០០នាទីយប់៕