ក្លិបបាល់ទាត់បឹងកេត មានកិត្តិយសសូមប្រកាសដំណឹងទៅដល់សាធារណជន និងអ្នកគាំទ្រឱ្យបានជ្រាបថា ពួកយើងនឹងធ្វើដំណើរទៅកាន់ខេត្តកំពតចាប់ពីថ្ងៃច័ន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩នេះដើម្បីបោះជំរុំហ្វឹកហាត់រយៈពេល៥ថ្ងៃ ពោលគឺរហូតដល់ថ្ងៃសុក្រ ទី០៨ ។
នៅក្នុងបេសកកម្មដ៏សំខាន់នេះ ក្រុមកីឡាករ និងគ្រូបង្វឹករបស់យើង មានកម្មវិធីជាច្រើនដូចជា ធ្វើការហ្វឹកហាត់ ហើយក៏នឹងមានការប្រកួតមិត្តភាព ១លើកផងដែរ ជាមួយក្រុមបាល់ទាត់ បូរីរ័ត្ន អេហ្វស៊ី ដែលនឹងប្រព្រឹត្តិទៅក្នុងថ្ងៃទី៧ នៅឯទីលានបាល់ទាត់ខេត្តកំពតផងដែរ។
គួរបញ្ចាក់ថា ការបោះជំរុំហ្វឹកហាត់នៅខេត្តកំពតនេះ គឺក្នុងគោលបំណងដើម្បីបន្ថែមនូវការត្រៀមខ្លួនឱ្យកាន់តែល្អមុនរដូវកាលកាលថ្មីនៃលីគកំពូលកម្ពុជាចាប់ផ្តើម៕