Boeung Ket Football Club
Boeung Ket Football Club
  • HOME
  • LASTEST NEWS
  • TEAMS
    • PLAYER | STAFF
    • HISTORY
    • CLUB MANAGEMENT
    • MEDIA
  • MATCHES
    • RESULT & FIXTURES
    • LEAGUE TABLE
    • CLUB
    • FOUNDATION
យុវជនបឹងកេត ឈ្នះប្រកួតសប្តាហ៍ទី៧ដ៏មានសារៈសំខាន់

Banner750x100

កាលពីថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០១៩កន្លងទៅ យុវជនបឹងកេតអាយុក្រោម១៨ឆ្នាំ បានប្រកួតឈ្នះយុវជនព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-១ សងសឹកបានសម្រេចទៅនឹងបរាជ័យកាលជួបគ្នាក្នុងជើងទីមួយ ដែលបឹងកេតបរាជ័យ ៥-០ ។

e73fc22d-3fc1-4507-abaf-656e225c3763

លទ្ធផលកើតចេញពីការរកគ្រាប់បាល់នៅនាទី ១៤ ពេលដែលខ្សែការពាររបស់ព្រះខ័នរាជស្វាយរៀងបានធ្វើឱ្យបាល់ចូលទីខ្លួនឯងដោយអចេតនា នាំឱ្យបឹងកេត នាំមុខមុន ១-០។

នៅនាទី ២៧ កីឡាករលេខ ១៦ របស់ព្រះខ័នរាជស្វាយរៀង ក៏ស្វែងរកគ្រាប់បាល់តាមស្មើវិញ នាំឱ្យក្រុមទាំងពីរបញ្ចប់ លទ្ធផលវគ្គទីមួយ ១-១។

5d476a0f-4d5d-410e-aa8c-73b44d734868

ចូលដល់វគ្គទីពីរ បន្ទាប់ពីមានការផ្លាស់ប្តូរសមាសភាពកីឡាកររបស់យើង យុវជន លី ស្មាអ៊ែល (លេខ២២) ក៏បានទាត់បាល់ដ៏អស្ចារ្យ ដែលជាគ្រាប់ជ័យជម្នះ របស់បឹងកេត ២-១។

a769755e-2417-4d2c-a3d2-95e4579b6794

ក្រោយចប់ការប្រកួតសប្តាហ៍ទី៧នេះ ពួកយើងនៅបន្តស្ថិតនៅចំណាត់ថ្នាក់លេខ ៣ដដែល ដោយមានពិន្ទុស្មើគ្នាជាមួយក្រុមលេខ ២ (យុវជនព្រះខ័នរាជស្វាយរៀង) និងលេខ ៤ (យុវជនភ្នំពេញក្រោន) ពោលគឺ ១៣ពិន្ទុ និងមានគម្លាត២ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាង យុវជនវិសាខា ( ១៥ពិន្ទុ) ។

9b664e71-c2c7-4e39-aeaa-2db0ead1706e

*ពួកយើងឈរពីលើយុវជនភ្នំពេញក្រោន ដោយសាររូបមន្តគណនាក្នុងពានរង្វាន់នេះ គឺកំណត់លើប្រវត្តិជួបគ្នារវាងក្រុមទាំងពីរ ដោយពួកយើងបានឈ្នះយុវជនភ្នំពេញក្រោន ១-០ កាលពីជើងទី១

Table-Standing-New

សម្រាប់កាលវិភាគប្រកួតក្នុងសប្តាហ៍ទី៨ ជាបន្តទៀតនៅក្នុងពានរង្វាន់ KMH CUP 2019 ពួកយើងនឹងត្រូវប្រឈមមុខជាមួយ យុវជនអគ្គិសនីកម្ពុជា ក្នុងថ្ងៃទី៩ ខែមីនា វេលាម៉ោង ៧យប់ ៕

អត្ថបទទាក់ទង



ចុចចែករំលែក
Share Button
Random image
Random image
Random image
Random image
BOEUNG KET FOOTBALL ASSOCIATION located at #B01, AOK Avenue 1, Borey Sunway Toul Kok, Boeung Kak I, Toul Kok, Phnom Penh, Cambodia
Email: info@boeungketfc.com
Tel: (855)12782333
COPYRIGHT © 2018 BOEUNG KET FA. ALL RIGHTS RESERVED
POWER BY BK DEVTM