បឹងកេតបានប្រកួតមិត្តភាពលើកចុងក្រោយ ជាមួយក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ នារសៀលថ្ងៃសៅរ៍នេះ និងបញ្ចប់ទៅដោយយកឈ្នះក្នុងលទ្ធផល ៥ ទល់នឹង ០ ។
កីឡាកររបស់យើង ដែលរកគ្រាប់ទាត់បញ្ចូលទី មានដូចជា Julius ២គ្រាប់ និង Gbenga ឃួន ឡាបូរ៉ាវី ស៊ុន សុវណ្ណឬទ្ធី ម្នាក់ ១គ្រាប់ ។
សូមរំលឹកថានេះ គឺជាប្រកួតមិត្តភាពលើកចុងក្រោយរបស់បឹងកេត ត្រៀមសម្រាប់រដូវកាលថ្មីនៃលីគកំពូលកម្ពុជា បើកឆាកនៅសប្តាហ៍ក្រោយ៕