ក្នុងថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមបាល់ទាត់បឹងកេត បានប្រកួតឈ្នះក្រុមបាល់ទាត់ភ្នំពេញក្រោន ដោយលទ្ធផល ៣-២ ក្នុងសប្តាហ៍ទីមួយ នៃលីគកំពូលកម្ពុជា រដូវកាល ២០១៩ លើទីលាន RSN ។
នៅក្នុងការប្រកួតនេះ ពួកយើងបានរបូតគ្រាប់បាល់ ១គ្រាប់ មុនពេលតាមស្មើបានវិញនៅតាមស្មើវិញដោយបាល់ OWN GOAL របស់ យ៉ើ សាហ្វីក្រោយ Gbenga ព្យាយាមទាត់កាត់ចូលមកខាងក្នុងតំបន់គ្រោះថ្នាក់។
លុះចូលដល់វគ្គទីពីរនៃការប្រកួត ពួកយើងបានព្យាយាមវាយលុកនៅតំបន់គ្រោះថ្នាក់របស់ភ្នំពេញក្រោន ហើយរកបាន ២គ្រាប់នាំមុខ ដោយកីឡាករ Angel និង លី មីហ្សាន ប៉ុន្តែលទ្ធផលបញ្ចប់ទៅ ៣ ទល់នឹង ២ បន្ទាប់ពីគូប្រកួតបានរកគ្រាប់បន្ថែមតាមពីក្រោយ។
ឆ្លងកាត់លទ្ធផលនេះ ពួកយើងទទួលបាន ៣ពិន្ទុ ក្នុងការប្រកួតសប្តាហ៍ទីមួនៃលីគកំពូលកម្ពុជា ជាមួយនឹងស្នាមញញឹមដ៏សែនមានអត្ថន័យ។
ក្នុងថ្ងៃជាមួយគ្នានោះផងដែរ ក្រុមយុវជនបឹងកេត អាយុក្រោម ១៨ឆ្នាំ បានយកឈ្នះ លើយុវជនកាហ្វេ ដោយលទ្ធផល ៦-០ ក្នុងសប្តាហ៍ទី ៩ នៅពានរង្វាន់ KMH CUP 2019 ៕