កាលពីព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ តំណាងមន្រ្តីមកពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានចុះមកប្រជុំពិភាក្សាលើលក្ខណៈបច្ចេកទេសមួយចំនួននៅការិយាល័យរបស់ក្លិបបាល់ទាត់បឹងកេត។
លោក Pedro Correia និងលោក Joern Schlimm បានជួបប្រជុំជាមួយថ្នាក់ដឹកនាំក្លិប លោក បែ មករា អគ្គលេខាធិការក្លិប និងលោក គីម ភក្តី នាយកបច្ចេកទេស ដើម្បីជជែកពិភាក្សាជុំវិញការរៀបចំឱ្យត្រូវតាមលក្ខខ័ណ្ឌដើម្បី ទទួលបានអាជ្ញាប័ណ្ឌក្លិបអាជីពរបស់ AFC ។
បន្ទាប់ពីកិច្ចប្រជុំ តំណាងរបស់ AFC ទាំងពីររូបបានសម្តែងការកោតសរសើរ និងជំរុញឱ្យក្លិបបន្តនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីក្លាយជាក្លិបដ៏អាជីពពិតប្រាកដ ទៅថ្ងៃអនាគត ៕