ក្រុមយុវជនបឹងកេត អាយុក្រោម១៨ឆ្នាំ ដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក ឈុន សុធារ័ត្ន បានធ្វើការប្រកួតអស់ ១០សប្តាហ៍រួចមកហើយ ក្នុងពានរង្វាន់ KMH CUP 2019 ខណៈដែលនៅសល់ត្រឹមតែ ២ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់វគ្គសន្សំពិន្ទុស្វែងរកឱកាសឡើងទៅវគ្គ៤ក្រុមចុងក្រោយ។
ឆ្លងកាត់១០ប្រកួតនេះ យុវជនរបស់យើងបានស្វែងរកជ័យជម្នះ ៧ប្រកួត ស្មើ១ និងចាញ់២ មាន១៩ពិន្ទុ ឈរនៅលេខរៀងទីពីរក្នុងតារាងពិន្ទុ។
២ប្រកួតដែលនៅសល់របស់យើង គឺត្រូវជួបជាមួយក្រុមយុវជនភ្នំពេញក្រោន អាយុក្រោម១៧ឆ្នាំ នៅថ្ងៃទី៦ ខែមេសា និងជាមួយយុវជន KMH អាយុក្រោម១៨ឆ្នាំ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។
សម្រាប់កាលវិភាគនៃសប្តាហ៍នេះ គឺពួកយើងពុំមានការប្រកួតឡើយដោយត្រូវសម្រាក ១សប្តាហ៍ ស្របតាមលក្ខន្តិកៈនៃគណៈកម្មាការរៀបចំការប្រកួត ៕