ការប្រកួតសប្តាហ៍ទី ១១ ក្នុងពានរង្វាន់ KMH CUP 2019 នាថ្ងៃសៅរ៍ខាងមុខនេះ គឺក្រុមយុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ នឹងត្រូវជួបប្រកួតជាមួយក្រុមយុវជនភ្នំពេញក្រោន អាយុក្រោម ១៧ឆ្នាំ នៅទីលាន KMH Park វេលាម៉ោង ៣រសៀល ។
គិតមកត្រឹមពេលនេះ ក្រុមទាំងពីរកំពុងមានលេខរៀងប្រកៀកគ្នា ដោយយុវជនបឹងកេត ឈរលេខរៀងទី ៣ មាន ១៩ពិន្ទុ និងយុវជនភ្នំពេញក្រោនឈរលេខរៀងទី ២ មាន២០ពិន្ទុ។
ប្រកួតក្នុងចុងសប្តាហ៍នេះ គឺជាប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុរបស់យុវជនភ្នំពេញក្រោន ខណៈដែលបឹងកេត គឺនៅសល់ ១ប្រកួតទៀត។
សរុបលទ្ធផលរបស់ក្រុមទាំងពីរ នៃការប្រកួតចំនួន ៣លើកចុងក្រោយ បានបង្ហាញឱ្យឃើញថា៖
យុវជនបឹងកេត ឈ្នះ យុវជនអគ្គិសនីកម្ពុជា ២-០ ឈ្នះយុវជនកាហ្វេ ៦-០ និងបរាជ័យទល់នឹងយុវជនវិសាខា ១-២ ។ គ្រាដែលយុវជនភ្នំពេញក្រោន បានប្រកួតស្មើជាមួយយុវជនអគ្គិសនីកម្ពុជា ១-១ ឈ្នះយុវជនកាហ្វេ ៥-០ និងឈ្នះយុវជនវិសាខា ៣-១ ។
កីឡាករដែលកំពុងលេចធ្លោក្នុងក្រុមទាំងពីរគឺ លី ម៉ាឯល របស់បឹងកេត ពោលគឺរូបគេរកបាន ៣គ្រាប់ក្នុងការប្រកួត ៤ដងនៃជុំទីពីរនេះ ស្របពេលដែលយុវជនរបស់ភ្នំពេញក្រោន លឹម ពិសិដ្ឋ កំពុងឡើងជើងល្អ ក្នុងនោះគឺរូបគេស៊ុតចូលទី ៥គ្រាប់ ក្នុង២ប្រកួតចុងក្រោយនេះ និងកំពុងឈរកំពូលតារាងកីឡាករទាត់ចូលទីច្រើនជាងគេផងដែរ ។
ជឿជាក់ថាការប្រកួតនាថ្ងៃសៅរ៍ សប្តាហ៍នេះ គឺចំាបាច់បំផុតសម្រាប់ក្រុមទាំងពីរក្នុងការធានាកៅអីទៅកាន់វគ្គជម្រុះ ក្នុងនាមជាក្រុមកំពូលទាំង ៤ ។
លទ្ធផលជួបគ្នាកាលពីជើងទី១៖
យុវជនភ្នំពេញក្រោន អាយុក្រោម ១៧ឆ្នាំ ១-២ យុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ