ក្រោយការប្រកួតសប្តាហ៍ទី១១ កន្លងទៅនៅក្នុងពានរង្វាន់ KMH CUP 2019 ក្រុមយុវជនបឹងកេតអាយុក្រោម១៨ឆ្នាំ បានយកឈ្នះលើយុវជនភ្នំពេញក្រោនអាយុក្រោម ១៧ឆ្នាំ ដោយលទ្ធផល ១-០ ។
គ្រាប់បាល់តែ ១គ្រាប់នោះគឺកើតឡើងនៅនាទី ៥០ ដោយកីឡាករ លី ម៉ាឯល ដែលអាចចាត់ទុកថាជាគ្រាប់បាល់ដ៏ល្អ។
ជ័យជម្នះនេះបាននាំឱ្យយុវជនរបស់យើង ឡើងទៅឈរកំពូលតារាងពិន្ទុ ក្រោយពីយុវជនវិសាខា បានបរាជ័យទល់នឹងយុវជន KMH ដោយលទ្ធផល ៣-២ ។
ដូចនេះប្រសិនពួកយើងអាចយកជ័យជម្នះក្នុងសប្តាហ៍ចុងក្រោយ នៃវគ្គសន្សំពិន្ទុ នោះយើងនឹងក្លាយជាក្រុមចំណាត់ថ្នាក់លេខ១ ផ្លូវការ ដោយមានសិទ្ធិរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ ។
សប្តាហ៍ចុងក្រោយរបស់យើង នឹងធ្វើឡើងនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៩ ទល់នឹងក្រុមយុវជន KMH វេលាម៉ោង ១៧ និង០០នាទី នៅទីលាន KMH Park ៕