ក្រុមយុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ នឹងបញ្ចប់ការប្រកួតជុំទីពីរក្នុងពានរង្វាន់ KMH CUP 2019 សប្តាហ៍ទី១២ នៅថ្ងៃស្អែក ទី២០ ខែមេសា ឆ្នាំ២០១៩ ទល់នឹងក្រុមយុវជន KMH អាយុក្រោម ១៨ឆ្នាំ។
ប្រកួតនេះ គឺជាប្រកួតចុងក្រោយក្នុងវគ្គសន្សំពិន្ទុ នៃដំណើរទៅកាន់វគ្គជម្រុះដណ្តើមពានរង្វាន់ ដែលក្រោយចប់សប្តាហ៍ទី ១២ ក្រុមកំពូលតារាងទាំង ៤ នឹងត្រូវប្រកួតតាមរូបមន្តខ្វែង។
គិតត្រឹមសប្តាហ៍ទី១១ យុវជនរបស់យើង ឈរកំពូលតារាង មាន ២២ពិន្ទុ ហើយប្រសិនបើយើងឈ្នះការប្រកួតចុងក្រោយនេះ យើងនឹងក្លាយជាក្រុមចំណាត់ថ្នាក់លេខ ១ ផ្លូវការ រង់ចាំការប្រកួតដណ្តើមពានរង្វាន់។
ឆ្លងកាត់ការប្រកួតកន្លងមក របស់ក្រុមទាំងពីរ ក្នុងជំនួបកាលពីជើងទី១ គឺស្មើគ្នា ១ ទល់នឹង ១ ដែលកាលនោះ កីឡាករ ជឿន ពិសាខបរមី ជាអ្នករកគ្រាប់តាមស្មើនៅចុងម៉ោងប្រកួត។
សរុបការប្រកួត ៣លើកកន្លងមក របស់ក្រុមទាំងពីរ គឺ យុវជនបឹងកេត ឈ្នះ យុវជនកាហ្វេ ៦-០ ចាញ់យុវជនវិសាខា ១-២ និង ឈ្នះយុវជនភ្នំពេញក្រោន ១-០ ។ ចំណែកឯ យុវជន KMH វិញ ឈ្នះយុវជនអគ្គិសនី ៣-២ ឈ្នះយុវជនកាហ្វេ ៣-០ និងឈ្នះយុវជនវិសាខា ៣-២ ៕