ក្រោយពីបានយកឈ្នះលើក្រុមយុវជន KMH អាយុក្រោម ១៨ឆ្នាំ ដោយលទ្ធផល ៦-០ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ក្រុមយុវជនបឹងកេត អាយុក្រោម ១៨ឆ្នាំ បានក្លាយជាបេក្ខភាពចំណាត់ថ្នាក់លេខ ១ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ KMH CUP 2019 ។
សរុបនៃការប្រកួតចំនួន ១២សប្តាហ៍ក្នុងវគ្គសន្សំពិន្ទុ គឺពួកយើង ឈ្នះ ៨លើក ស្មើ ១លើក និងចាញ់ ៣លើក ។
កំណត់ត្រាផ្សេងៗរបស់យុវជនបឹងកេត គិតត្រឹមវគ្គសន្សំពិន្ទុ៖
– កីឡាករ ហ៊ត ឈិនជិន គឺជាកីឡាករដែលមានស្ថិតិក្នុងការបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ទាត់បញ្ចូលទី ( Assist ) ចំនួន ៨គ្រាប់ ។
– កីឡាករ នី បញ្ញា គឺជាកីឡាករដែលទាត់ចូលទីច្រើនជាងគេ ( Goal Scorers ) ប្រចាំក្រុម ពោលគឺ ៨គ្រាប់ ។
– ឆ្នាំដំបូងដែលក្រុមយុវជនបឹងកេត ឡើងដល់វគ្គផ្តាច់ព្រ័ត្រប្រជែងពានរង្វាន់ ក្រោយពីបង្កើតឡើង និងប្រមូលផ្តុំរយៈពេលខ្លីប៉ុណ្ណោះ។
– លើកដំបូងក្នុងអាជីពជាគ្រូបង្វឹក លោកគ្រូ ឈុន សុធារ័ត្ន បានដឹកនាំក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ
តទៅនេះ យុវជនបឹងកេត នឹងត្រូវរង់ចាំក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងត្រូវជួបក្រុមឈ្នះ នៃការប្រកួតជម្រុះ របស់ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន ឬ វិសាខា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៩ ៕