កាលពីរសៀលថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ក្លិបបាល់ទាត់បឹងកេត និងសាលារៀនអន្តរជាតិវេសឡាញបានចុះអនុស្សរណៈយោគយល់គ្នា ដែលរៀបចំធ្វើឡើងនៅសាលាវេសឡាញសាខាសន្ធរម៉ុក ។
ក្នុងកម្មវិធីនេះ មានការចូលរួមពីអ្នកស្រីប្រធានក្លិប ពុធ ធីតា លោកជំទាវ ឌិត នីតា តួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលក្លិប លោក បែ មករា អគ្គលេខាធិការក្លិប រួមជាមួយនឹងកីឡាករក្រុមធំ និងក្រុមយុវជនផងដែរ។
រីឯភាគីសាលារៀនវេសឡាញវិញ លោក ប៉ិច បូឡែន ជាប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប និងថ្នាកដឹកនាំសាលាប្រចាំសាខាដទៃក្នុងរាជធានីភ្នំពេញព្រមទាំងប្អូនៗសិស្សានុស្សិស្ស របស់សាលារៀនវេសឡាញជាច្រើនរូប។
ខ្លឹមសារសំខាន់ៗដែលបានធ្វើឡើងនៅក្នុងកម្មវិធីនេះ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃអនុស្សរណៈយោគយល់គ្នា ដែលនឹងផ្តល់ឱ្យភាគីទាំងសងខាងនូវកិច្ចសហប្រតិបត្តិការដ៏រឹងមុំា រវាងវិស័យបាល់ទាត់ និងវិស័យអប់រំ ក៏ដូចជាការសម្រាំងយកនូវកីឡាករដ៏ល្អឥតខ្ចោះជាច្រើនទៅថ្ងៃអនាគត។
ជាមួយគ្នានោះផងដែរ ក៏មានសកម្មភាពនៃការទាត់បាល់ ( Freestyle ) របស់កីឡាករបឹងកេត ព្រមទាំងមានការផ្តល់ជូននូវកាដូរ (ឯកសណ្ឋានក្លិបបឹងកេត) ពីអ្នកស្រីប្រធានក្លិប ទៅកាន់តំណាងសាលារៀនវេសឡាញទៀតផង៕