Boeung Ket Football Club
Boeung Ket Football Club
  • Home
  • News
  • Media
  • Fixtures & Result
  • League Table
  • PLAYER | STAFF
  • STORE
  • Academy
  • FAN
  • CLUB
    • History
    • CLUB MANAGEMENT
  • FOUNDATION
កីឡាករ​ថ្មី ២រូប​ នឹងចូលរួម​ជាមួយ​យុវជនបឹងកេត ត្រៀម​វគ្គផ្តាច់ព្រ័ត្រ KMH CUP 2019

Banner750x100

ក្រោយចប់ការប្រកួតវគ្គសន្សំពិន្ទុនៅក្នុងពានរង្វាន់ KMH CUP 2019 និងតាមលក្ខន្តិកៈនៃកម្មវិធីប្រកួត តម្រូវឱ្យមានការផ្លាស់ប្តូរសមាសភាព ២រូប នៅក្នុងក្រុមសម្រាប់ បេក្ខភាព ៤ក្រុមចុងក្រោយ យុវជនបឹងកេត បានបន្ថែមកម្លាំងថ្មី ២រូបបន្ថែមទៀត។

New-player

 

ក្នុងនោះមានដូចជា កីឡាករ សឿត ណាវ៉ា (អាយុ ១៨ឆ្នាំ) ដែលនឹងត្រូវជំនួសកីឡាករ កាយ ហេងលី និងមួយរូបទៀតគឺ កីឡាករ វន សុខៃតុ (អាយុ១៧ឆ្នាំ) ដែលនឹងត្រូវជំនួសកីឡាករ រ៉េះ ស្លៃម៉ាន់ ។

picsupport

picsupport1

គួរឱ្យដឹងផងដែរថា កីឡាកររបស់យើង ២រូប នឹងអវត្តមានសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅដើមខែមិថុនាខាងមុខ ដោយសារតែជាប់ពិន័យកាតក្នុងប្រកួតកន្លងមកនៃវគ្គសន្សំពិន្ទុ ដែលមាន ស្រ៊ី ពិសិដ្ឋ (កាតលឿងពីរលើក) ហ៊ត ឈិនជិន (កាតក្រហមប្រកួតទល់នឹងយុវជន KMH)។

picsupport

បច្ចុប្បន្ននេះយុវជនបឹងកេត ក្រោមការដឹកនាំរបស់លោក ឈុន សុធារ័ត្ន នឹងធ្វើការប្រមូលផ្តុំហ្វឹកហាត់ប្រចាំថ្ងៃ និងប្រកួតមិត្តភាពកម្តៅសាច់ដុំផងដែរ ដែលជាការត្រៀមខ្លួនចុងក្រោយមុនវគ្គផ្តាច់ព្រ័ត្រមកដល់នៅថ្ងៃទី ១ ខែ មិថុនា ខាងមុខ ៕

អត្ថបទទាក់ទង



ចុចចែករំលែក
Share Button
Random image
Random image
Random image
Random image
BOEUNG KET FOOTBALL ASSOCIATION located at #B01, AOK Avenue 1, Borey Sunway Toul Kok, Boeung Kak I, Toul Kok, Phnom Penh, Cambodia
Email: info@boeungketfc.com
Tel: (855)12782333
COPYRIGHT © 2018 BOEUNG KET FA. ALL RIGHTS RESERVED
POWER BY BK DEVTM