នាពេលថ្មីនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញនូវបញ្ជីឈ្មោះកីឡាក យុវជនអាយុក្រោម ១៩ឆ្នាំបឋមសរុប ៣០រូប ដើម្បីចូលរួមធ្វើតេស្តសមត្ថភាព ត្រៀមប្រកួតជម្រើសជើងឯក យុវជនអាស៊ាន អាយុក្រោម ១៩ឆ្នាំ ២០១៩។
ក្នុងចំណោមកីឡាកទាំងនោះ ក៏មានវត្តមានយុវជនពីក្លិបបឹងកេតផងដែរ ដោយរួមមានកីឡាករ ខ្សែប្រយុទ្ធ ជឿន ពិសាខបរមី លី ម៉ាឯល នី បញ្ញា ខ្សែបម្រើ ហ៊ត ឈិនជិន ខ្សែការពារ ស្រ៊ី ពិសិដ្ឋ អ្នកចាំទី សឿន សុភ័ក្រ្ត របស់ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំបឹងកេត និង ខ្សែការពារ សឿត ណាវ៉ា របស់ក្រុមធំ។
កីឡាករទាំង ៧នាក់របស់យើង នឹងចូលរួមជាមួយយុវជនដទៃទៀត ចាប់ផ្តើមប្រមូលផ្តុំនៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៩ ហើយនឹងចាប់ផ្តើមធ្វើតេស្តសមត្ថភាពលើកទីមួយ ពីថ្ងៃទី ១៣ ដល់ទី ១៥ ខែឧសភា នៅសាលាកីឡាបាល់ទាត់ជាតិបាទី ។
សូមជូនពរដល់យុវជនរបស់យើង ទទួលបានលទ្ធផលល្អក្នុងការធ្វើតេស្ត និងជោគជ័យក្នុងភារកិច្ចដ៏សំខាន់នេះ ៕