Boeung Ket Football Club
Boeung Ket Football Club
  • HOME
  • LASTEST NEWS
  • TEAMS
    • PLAYER | STAFF
    • HISTORY
    • CLUB MANAGEMENT
    • MEDIA
  • MATCHES
    • RESULT & FIXTURES
    • LEAGUE TABLE
    • CLUB
    • FOUNDATION
ឃួន ឡាបូរ៉ាវី​៖ «ជួយ​ក្រុម​ឱ្យ​ឈ្នះ ​ជាកត្តា​សំខាន់​ក្នុងការ​បង្ហាញខ្លួន​របស់​ខ្ញុំ​»

ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមបាល់ទាត់បឹងកេត កីឡាករ ឃួន ឡាបូរ៉ាវី បាននិយាយរៀបរាប់អំពីការចូលរួមជួយក្រុម ប្រកួតប្រជែងពានរង្វាន់នានា ក្នុងរដូវកាល ២០១៩នេះ ដោយបង្ហាញពីឆន្ទៈ និងទំនុកចិត្តខ្ពស់។

ថ្លែងប្រាប់ក្រុមការងារ Boeungket.com ក្នុងថ្ងៃសុក្រនេះ បូរ៉ាវី បង្ហាញអារម្មណ៍ថា៖ « ចំពោះការរៀបចំរបស់ក្លិបយើង សម្រាប់រដូវកាលថ្មីនេះ គឺបានល្អច្រើនជាងឆ្នាំរាល់ដង ដោយមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំ ក្រុមគ្រូបង្វឹក និងកីឡាករទាំងអស់ ហើយបច្ចុប្បន្នយើងមានកីឡដ្ឋានខ្លួនឯងដើម្បីហ្វឹកហាត់ផងដែរ ដូចនេះគឺអ្វីៗកាន់តែប្រសើរឡើង » ។

picsupport

និយាយអំពីការតាំងចិត្តក្នុងក្រុមវិញ កីឡាករមានស្រុកកំណើតនៅខេត្តកំពង់ចាមរូបនេះបន្តថា៖ « ការខំប្រឹងហ្វឹកហាត់របស់ខ្ញុំ គឺដើម្បីធ្វើយ៉ាងណាជួយក្រុមទទួលបានជ័យជម្នះ មិនថាខ្ញុំលេងបានតិច ឬច្រើននោះទេ ឱ្យតែមានលទ្ធភាពអាចលេងបាន ខ្ញុំនឹងព្យាយាមអស់ពីសមត្ថភាព » ។

picsupport2

គួររំលឹកថា ការបង្ហាញខ្លួនក្នុងនាមជាកីឡាករបំរុង របស់ ឃួន ឡាបូរ៉ាវី គឺតែងរកគ្រាប់បាល់ឱ្យក្រុម ក្នុងនោះ ១គ្រាប់ទល់នឹងខេត្តកំពង់ចាម និង១គ្រាប់ទៀតទល់នឹងវិសាខា ។

picsupport1

 

ក្រៅពីនេះអតីតម្ចាស់ស្បែកជើងមាសពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៣ បានសង្កត់ធ្ងន់ថា៖ « ចំពោះទម្រង់លេងវិញ យើងអត់អាចកំណត់ខ្លួនឯងបានទេ ព្រោះវ័យយើងកាន់តែចាស់ហើយ គ្រាន់តែថា រាល់ពេលហ្វឹកហាត់ និងប្រកួត គឺខ្ញុំតែងតែខំប្រឹងឱ្យអស់ពីសមត្ថភាព »។

picsupport3

សូមជម្រាបជូនផងដែរថា បឹងកេត នឹងបន្តជួបជាមួយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្វាយរៀង ក្នុងថ្ងៃទី ១៩ ខែ ឧសភាខាងមុខ វេលាម៉ោង ៦ល្ងាច ៕

អត្ថបទទាក់ទង



ចុចចែករំលែក
Share Button
Random image
Random image
Random image
Random image
BOEUNG KET FOOTBALL ASSOCIATION located at #B01, AOK Avenue 1, Borey Sunway Toul Kok, Boeung Kak I, Toul Kok, Phnom Penh, Cambodia
Email: info@boeungketfc.com
Tel: (855)12782333
COPYRIGHT © 2018 BOEUNG KET FA. ALL RIGHTS RESERVED
POWER BY BK DEVTM