ខ្សែការពារវ័យក្មេងរបស់ក្លិបបាល់ទាត់បឹងកេត កីឡាករ សឿត ណាវ៉ា បានថ្លែងប្រាប់ Boeungketfc.com ក្រោយពីខ្លួនគេរកបានគ្រាប់បាល់ដំបូងឱ្យក្លិប នៅក្នុងលីគកំពូលកម្ពុជា នៅសប្តាហ៍ទី៩ ដែលជួយឱ្យបឹងកេត ឈ្នះអាស៊ីអឺរ៉ុប ៣-២ កាលពីថ្ងៃសៅរ៍កន្លងទៅ។
ណាវ៉ា៖ « ខ្ញុំសប្បាយចិត្ត ហើយនេះជាប្រកួតទី៤ ដែលខ្ញុំមានឱកាសបង្ហាញខ្លួន ក៏ដូចជាជួយក្រុមទទួលបាន ៣ពិន្ទុបន្ថែមទៀត យ៉ាងណាមិញ ប៉ុននេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ខ្ញុំនឹងព្យាយាមបន្ថែមទៀត»។
« ដូចខ្ញុំធ្លាប់បាននិយាយរួចមកហើយ មិនថាកាលៈទេសៈណាក៏ដោយ បានលេងប៉ុន្មាននាទីក៏ដោយ ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីជួយក្រុម » ។
គួររំលឹកថា សឿត ណាវ៉ា គឺជាកីឡាករយុវជនអាយុក្រោម១៨ឆ្នាំ ដែលរកគ្រាប់បាល់ដំបូងគេឱ្យ បឹងកេត ក្នុងលីគកំពូលកម្ពុជា ត្រឹមសប្តាហ៍ទី៩ ខណៈដែលរូបគេតែងទទួលបានការកោតសរសើរ ពីគ្រូបង្វឹក តែថារូបគេនៅមានចំណុចជាច្រើនត្រូវវិវត្តន៍ខ្លួនបន្ថែមទៀត។
ទស្សនាវីដេអូគ្រាប់បាល់ដំបូងរបស់ សឿត ណាវ៉ា៖