ក្លិបបាល់ទាត់បឹងកេត សូមប្រកាសជាផ្លូវការ អំពីខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលត្រឡប់មកចូលរួមជាមួយក្លិបជាថ្មី ក្រោយបដិសេធទៅចូលរួមជាមួយក្លិប Terengganu FC របស់ម៉ាឡេស៊ី និងក្លិបមួយចំនួនទៀត ដោយរូបគេសម្រេចបន្តកុងត្រា រយៈពេល ៣ (បី) ឆ្នាំទៅមុខទៀត ។
ដូចនេះ វឌ្ឍនាកា នឹងប្រើប្រាស់ឯកសណ្ឋានលេខ ១១ របស់ខ្លួន ត្រៀមចូលរួមជាមួយក្រុមដើម្បីប្រកួតជើងទី២ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៩ និងពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រចាំឆ្នាំ ២០១៩ ។
ជាមួយនឹងការវិលត្រឡប់សារជាថ្មីនេះផងដែរ គ្រូបង្វឹក ហៅ សុជាតិ បានបង្ហាញចំណាប់អារម្មណ៍ថា៖ « ការមកវិញរបស់ វឌ្ឍនាកា គឺល្អសម្រាប់យើងក្នុងជើងទី២ ព្រោះចំណុចល្អរបស់គាត់ នឹងបំពេញនូវអ្វីដែលយើងខ្វះខាតក្នុងជើងទី១នេះ ពិសេសគឺតំបន់ប្រយុទ្ធ » ៕