រយៈពេល ២សប្តាហ៍នៅមជ្ឍមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ក្នុងការចូលរួមសិក្សាវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់បាល់ទាត់កម្រិត C ( C License ) ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កីឡាករ ឃួន ឡាបូរ៉ាវី ស៊ុន សុវណ្ណរិទ្ធី និងគ្រូបង្ហាត់ លោក ណាង ប៊ុនណេង របស់ក្រុមយុវជនបឹងកេតអាយុក្រោម ១៦ឆ្នាំ ទទួលបានជោគជ័យ ។
ក្រោយការទទួលបានវិញ្ញាប័នបត្រ ក្នុងនាមជាគ្រូបង្ហាត់បាល់ទាត់កម្រិត C នេះ កីឡាករឃួន ឡាបូរ៉ាវី បានសម្តែងអារម្មណ៍របស់ខ្លួនប្រាប់ boeungketfc.com ថា៖ “ នេះគឺជាជំហ៊ានថ្មីមួយបន្ទាប់ពីអាជីពជាកីឡាករ ហើយខ្ញុំមានអារម្មណ៍សប្បាយខ្លាំង ដែលបានចូលរួមក្នុងវគ្គសិក្សាដ៏ល្អមួយនេះ ដោយបានចែករំលែក និងសិក្សាពីលោកគ្រូៗមកពីតាមបណ្តាក្លិប និងខេត្តមួយចំនួន ក៏ដូចជាទទួលបានមេរៀនថ្មីៗពីសំណាក់គ្រូឧទ្ទេសរបស់សហព័ន្ធផងដែរ “ ។