Boeung Ket Football Club
Boeung Ket Football Club
  • HOME
  • LASTEST NEWS
  • TEAMS
    • PLAYER | STAFF
    • HISTORY
    • CLUB MANAGEMENT
    • MEDIA
  • MATCHES
    • RESULT & FIXTURES
    • LEAGUE TABLE
    • CLUB
    • FOUNDATION
ស្លេះ ស៊េន សម្តែងអារម្មណ៍រីករាយដែលទទួលបានទំនុកចិត្តពីគ្រូបង្វឹក

Banner750x100

ខ្សែការពារវ័យក្មេងមួយរូបរបស់ក្លិបបឹងកេត កីឡាករ ស្លេះ ស៊េន ទទួលបានការភ្ញាក់ផ្អើល និងសរសើរ ពីគ្រូបង្វឹក និងអ្នកគាំទ្រ នូវទម្រង់លេងរបស់ខ្លួន ក្នុងការបង្ហាញខ្លួនប៉ុន្មានប្រកួតចុងក្រោយឱ្យក្លិប ។

នៅក្នុងការផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារ boeungketfc.com កីឡាករវ័យ ២១ឆ្នាំរូបនេះ បាននិយាយថា៖ ” ខ្ញុំសប្បាយចិត្តបង ដែលមានឱកាសបានចូលលេងវិញក្រោយអវត្តមានមួយរយៈ ហើយក៏រីករាយដែលបានជួយឱ្យក្រុមឈ្នះ ” ។

picsupport

តើប្អូនមានដឹងទេថា មានអ្នកគាំទ្រជាច្រើនកោតសរសើរចំពោះសមត្ថភាពរបស់ប្អូន ?
ស៊េន៖ ” ចំពោះខ្ញុំ ឱ្យតែមានឱកាសលេង គឺខ្ញុំនឹងព្យាយាមលេងឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើយ៉ាងណាឱ្យក្រុមឈ្នះគ្រប់ប្រកួត ហើយខ្ញុំក៏អត់ដឹងថាមានអ្នកគាំទ្រដែលពេញចិត្តការលេងរបស់ខ្ញុំក្នុងប៉ុន្មានប្រកួតចុងក្រោយនេះដែរ តែខ្ញុំប្តេជ្ញានឹងខំប្រឹងបន្ថែមទៀត ដើម្បីក្រុម និងអ្នកគាំទ្រ ” ។

picsupport1

តើមាននរណាខ្លះជំរុញទឹកចិត្ត និងលើកទឹកចិត្តប្អូន ?
ស៊េន៖ “ មានមិត្តរួមក្រុម រៀមច្បង និងលោកគ្រូ ដែលជំរុញទឹកចិត្តឱ្យខ្ញុំខិតខំប្រឹងហ្វឹកហាត់ ជាកត្តាចម្បងឱ្យខ្ញុំដល់ចំណុចនេះ តែខ្ញុំនឹងនៅតែបន្តធ្វើវា ដើម្បីបានលេង ១១នាក់ដំបូង ច្រើនជាងនេះទៅទៀត ” ។
ដែលគិតថានឹងខំប្រឹងដើម្បីមានឱកាសជាប់ក្រុមជម្រើសជាតិដែរឬទេ?

ស៊េន៖ ” គោលដៅខ្ញុំក្នុងការប្រកួត ខ្ញុំប្តេជ្ញាចិត្ត ដើម្បីឱ្យក្លិបរបស់ខ្ញុំទទួលបានជ័យជម្នះក្នុងការប្រកួត ហើយចំពោះរឿងជាប់ជម្រើសជាតិ គឺស្ថិតលើការមើលឃើញរបស់គ្រូជម្រើសជាតិ ” ។

គ្រូបង្វឹក និយាយបែបណាចំពោះសមត្ថភាព ស្លេះ ស៊េន ?
ចំពោះទម្រង់លេងរបស់ ស្លេះ ស៊េន គ្រូបង្វឹករបស់បឹងកេត លោក ហៅ សុជាតិ ក៏បានស្ញប់ស្ញែងចំពោះកីឡាកររូបនេះផងដែរថា ” ការសង្គេតមើលរបស់ខ្ញុំ ប៉ុន្មានប្រកួតនេះ គាត់ធ្វើបានល្អមែនទែន ថ្វីត្បិតតែគាត់ក្មេង តែឥលូវសមត្ថភាពគាត់ ស្ទើរតែដូចទៅនឹងកីឡាករចាស់ៗដូច ស៊ុន សុវណ្ណរិទ្ធី ជាដើម ហើយចង់ឱ្យគាត់ប្រឹងបន្ថែមទៀត ក្នុងវ័យនេះ ” ។

picsupport2

គួររំលឹកថា ស្ល៉េះ សេន ទទួលបានការបង្ហាញខ្លួនជម្រើស ១១នាក់ដំបូង ៣ប្រកួតចុងក្រោយឱ្យបឹងកេត ក្នុងនោះ ប្រកួតទល់នឹងអង្គរថាយហ្គឺរ ប្តូរចេញនៅនាទី ៨២ និង ប្រកួតជាមួយកំពង់ចាម និង ក្រសួងការពារជាតិ គេបានលេងពេញ៩០នាទីតែម្តង ៕

អត្ថបទទាក់ទង



ចុចចែករំលែក
Share Button
Random image
Random image
Random image
Random image
BOEUNG KET FOOTBALL ASSOCIATION located at #B01, AOK Avenue 1, Borey Sunway Toul Kok, Boeung Kak I, Toul Kok, Phnom Penh, Cambodia
Email: info@boeungketfc.com
Tel: (855)12782333
COPYRIGHT © 2018 BOEUNG KET FA. ALL RIGHTS RESERVED
POWER BY BK DEVTM