ក្រោយការជួបប្រជុំជាមួយនឹងក្រុមទាំងបួន នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) បានបញ្ចប់ការចាប់ឆ្នោតផ្គូរផ្គងគូរប្រកួត ដោយក្នុងនោះ បឹងកេត នឹងត្រូវជួប វិសាខា ។
ការប្រកួតនឹងមិនប្រើប្រាស់រូបមន្តប្តូរទឹកដីឡើយ ដោយ ពួកយើង នឹងប្រកួតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦ល្ងាច ។
គ្រូបង្វឹក ហៅ សុជាតិ បានបង្ហាញអារម្មណ៍ក្នុងការឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថា៖ ” ចំពោះការឆ្លងផុតទៅវគ្គ ពាក់កណ្ដាលផ្ដាច់ព័ត្រ គឺទាំងថា្នក់ដឹកនាំ ក្រុមការងារ ព្រមទាំងកីឡាករទាំងអស់គឺមានចិត្តសប្បាយរីករាយ តែទទឹមនឹងនេះ ក៏យើងត្រូវការរៀបចំអោយល្អដែរ ដោយសារឆ្លងការប្រកួតជាមួយសូលទីឡូអង្គរហើយ យើងមើលឃើញចំណុចខ្វះខាតច្រើនមែនទែន ” ។
លោកគ្រូបន្តថា៖ ” ចំពោះការចាប់ឆ្នោតវិញគឺយើងមិនមានអ្វីត្រូវគិតទេ ប៉ះក្រុមណាក៏បានដែរ ពីព្រោះគ្រប់ក្រុមដែលបានមកដល់វគ្គនេះគ្មានក្រុមណាអន់ទេ “ ។
គួរបញ្ជាក់ផងដែរថា ក្រៅពីនេះ ភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦ល្ងាចផងដែរ ៕