ខ្សែការពារវ័យក្មេងរបស់ក្លិបបាល់ទាត់បឹងកេត កីឡាករ ទេស សម្បត្តិ បានបង្ហាញចំណាប់អារម្មណ៍ចំពោះការកោះហៅទៅចូលរួមក្រុមជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការប្រកួតជម្រុះ FIFA World Cup 2022 ដំណាក់កាលទី២ តំបន់អាស៊ី ថារូបគេរំភើបចិត្តចំពោះឱកាសមួយនេះ ។
ថ្លែងប្រាប់ក្រុមការងារ boeungketfc.com កីឡាករវ័យ១៩ឆ្នាំរូបនេះបាននិយាយថា៖ “ ខ្ញុំមានអារម្មណ៏ រំភើបពេលបានមកដល់ចំណុចនេះ ហើយនិយាយពីស្ថានភាពហ្វឹកហាត់គឺល្អ គ្រូបង្វឹកគាត់ផ្ដោតទៅលើទំនុកចិត្ តនិងឆន្ទះខ្ញុំគិតថាល្អមែនទែន ” ។
ក្រោយពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៥រូបចុងក្រោយ ត្រៀមប្រកួតទល់នឹងហុងកុង ទេស សម្បត្តិ បានបង្ហើបការតាំងចិត្តរបស់ខ្លួនថា៖ ” មកដល់ពេលនេះ ខ្ញុំនឹងខំប្រឹងឱ្យខ្លាំង ប្រជែងយកកៅអី ១១នាក់ដំបូង ដើម្បីលេងឱ្យជាតិ និងចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់ ” ។
គួររំលឹកថា កីឡាកររបស់ក្លិបបាល់ទាត់បឹងកេតចំនួន ៤រូបត្រូវបានកោះហៅទៅចូលរួមការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងនោះរួមមាន សេត រ៉ស៊ីប ទេស សម្បត្តិ, លី វ៉ាហេទ និង ជា វេសលី ដែលត្រៀមប្រកួតទល់នឹងក្រុមជម្រើសជាតិហុងកុង នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦និង៣០នាទីល្ងាច ៕