នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែ កញ្ញា ឆ្នាំ២០១៩នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករបឋមសរុប ២៦រូប ដើម្បីត្រៀមហ្វឹកហាត់មុនការប្រកួតវគ្គជម្រុះ World Cup 2022 និង AFC Asian Cup 2023 ដោយក្នុងនោះមានវត្តមានកីឡាកររបស់ក្លិបបឹងកេតចំនួន ៣រូប រួមមាន អ្នកចាំទី ហ៊ុល គឹមហ៊ុយ ខ្សែការពារ ទេស សម្បត្តិ និង សេត រ៉ស៊ីប ។
អ្នកទាំងបី នឹងត្រូវចូលរួមហ្វឹកហាត់ជាមួយកីឡាករមកពីក្លិបដទៃទៀតក្នុងបញ្ជីឈ្មោះកីឡាករបឋមនេះក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Keisuke Honda និងគ្រូបង្គោល Felix Dalmas ។
សូមបញ្ជាក់ថា កម្ពុជា នឹងមានបេសកកម្មចំនួន ២ប្រកួតក្នុងខែតុលាខាងមុខនេះ ដោយត្រូវធ្វើដំណើរទៅប្រកួតជាមួយជម្រើសជាតិអ៊ីរ៉ង់ នៅថ្ងៃទី ១០ ខែតុលា និងត្រឡប់មកធ្វើម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិអ៊ីរ៉ាក់ នៅថ្ងៃទី ១៥ ខែតុលា ៕