Boeung Ket Football Club
Boeung Ket Football Club
  • HOME
  • LASTEST NEWS
  • TEAMS
    • PLAYER | STAFF
    • HISTORY
    • CLUB MANAGEMENT
    • MEDIA
  • MATCHES
    • RESULT & FIXTURES
    • LEAGUE TABLE
    • CLUB
    • FOUNDATION
របាយការណ៍ប្រកួត៖ បឹងកេត ៣-០ នគរបាលជាតិ

កាលពីល្ងាចថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០ ក្លិបបាល់ទាត់បឹងកេត បានបើកទ្វារកីឡដ្ឋាន ខេមបូឌា អ៊ែវ៉េ ជួបប្រកួតជាមួយក្លិបនគរបាលជាតិ ក្នុងសប្តាហ៍ទី៤ នៃលីគកំពូលកម្ពុជា ដោយលទ្ធផលបញ្ចប់ទៅជាមួយនឹងជ័យជម្នះ ៣ ទល់នឹង ០។

កីឡាករដែលរកគ្រាប់បាល់ក្នុងការប្រកួតនេះឱ្យបឹងកេតរួមមាន កីឡាករ ឱ ភារុណ រកគ្រាប់បាល់ដំបូងឱ្យក្លិបក្នុងរដូវកាលថ្មីនេះ នៅនាទី ១៥ ដែលកើតឡើងពីការបញ្ចូនឱ្យដោយកីឡាករ Gopane ក្រោយមកទៀត កីឡាករ សៀង ចន្ធា រកគ្រាប់បាល់លើកដំបូងរបស់ខ្លួនឱ្យក្លិប នៅនាទី ៦៤ នៃវគ្គទីពីរ ដែលបញ្ជូនឱ្យយ៉ាងល្អពី Kenta Yamazaki មុនគ្រាប់ទីបីកើតឡើងនៅនាទី ៨១ ដោយកីឡាករ សៀង ចន្ធា ដដែល និងបញ្ជូនឱ្យដោយ Gopane សារជាថ្មី ។ ការប្រកួតមានការចូលរួមទស្សនាពីទស្សនិកជនសរុបចំនួន ១០១២ នាក់។ ក្រោយចប់ការប្រកួត កីឡាករ ស្លេះ សេន ត្រូវបានជ្រើសរើសជាកីឡាករល្អជាងគេនៅក្នុងការប្រកួត ( Man Of The Match ) ។

ឱ ភារុណ និយាយក្រោយចប់ការប្រកួតថា៖ “ ខ្ញុំសប្បាយចិត្តព្រោះវាជាគ្រាប់ដំបូងរបស់ខ្ញុំក្នុងរដូវកាលថ្មីនេះ តែយ៉ាងណាខ្ញុំនឹងខំប្រឹងបន្ថែមទៀត ព្រោះឱកាសលេងរបស់ខ្ញុំមានតិច អញ្ចឹងខ្ញុំនៅមានចំណុចខ្វះខាតច្រើនដែលត្រូវបន្ថែម ” ។

សម្តីសំខាន់ៗរបស់គ្រូបង្វឹក និងកីឡាករ នៅក្នុងសន្និសីទក្រោយចប់ការប្រកួត៖

លោកគ្រូ Apisit Im Amphai “ ថ្ងៃនេះយើងរីករាយចំពោះជ័យជម្នះ ហើយខ្ញុំបានមើលឃើញអំពីការលេងរបស់កូនក្រុម តែយ៉ាងណាយើងចង់ឱ្យកីឡាករមានទំនាក់ទំនងគ្នាច្រើនជាងនេះថែមទៀត ” ។

កីឡាករ ស្លេះ សេន “ ខ្ញុំមានអារម្មណ៍សប្បាយរីករាយមែនទែន ដែលត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួត ហើយរីករាយដែលជួយក្រុមឱ្យទទួលបាន ៣ពិន្ទុ ជាលើកទីពីរ ក្នុង ៤ប្រកួតកន្លងទៅនេះ ” ។

កីឡាករ ១១នាក់ដំបូង៖ អ្នកចាំទី ហ៊ុល គឹមហ៊ុយ, ស្លេះ សេន , សេត រ៉ស៊ីប, Anderson Zogbe, ទេស សម្បត្តិ, លី មីហ្សាន (ប្រធានក្រុម), Kenta Yamazaki, Gopane, ឱ ភារុណ, សៀង ចន្ធា និង Franc Santana Paiva

កីឡាករបំរុងប្តូរចូល៖ Mizuno Hikaru, ជា វេសលី, ម៉ន វ៉ាន់ដា ៕

អត្ថបទទាក់ទង



ចុចចែករំលែក
Share Button
Random image
Random image
Random image
Random image
BOEUNG KET FOOTBALL ASSOCIATION located at #B01, AOK Avenue 1, Borey Sunway Toul Kok, Boeung Kak I, Toul Kok, Phnom Penh, Cambodia
Email: info@boeungketfc.com
Tel: (855)12782333
COPYRIGHT © 2018 BOEUNG KET FA. ALL RIGHTS RESERVED
POWER BY BK DEVTM