Boeung Ket Football Club
Boeung Ket Football Club
  • HOME
  • LASTEST NEWS
  • TEAMS
    • PLAYER | STAFF
    • HISTORY
    • CLUB MANAGEMENT
    • MEDIA
  • MATCHES
    • RESULT & FIXTURES
    • LEAGUE TABLE
    • CLUB
    • FOUNDATION
លោក Shutter បង្ហាញពីអត្ថន័យចម្រៀងពីរបទ ដែលនិពន្ធសម្រាប់ក្លិបបឹងកេត

តារាចម្រៀងមួយរូបដែលនិយមចូលចិត្តនិពន្ធចម្រៀងប្រភេទកំសត់ លន្លង់លន្លោចលាយឡំនឹងមនោសញ្ចេតនា គឺលោក Shutter បានបកស្រាយអំពីអត្ថន័យនៃចម្រៀងចំនួន ២បទ ដែលលោកបាននិពន្ធជូនក្លិបបាល់ទាត់បឹងកេត ។

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ boeungketfc.com លោក Shutter បាននិយាយថា៖ “ បទទីមួយដែលខ្ញុំធ្វើរបៀបកំសត់នោះ គឺផ្តោតលើការតស៊ូ អំណត់ អត់ធ្មត់ក្នុងក្រុម ហើយអ្វីដែលសំខាន់នោះគឺខ្ញុំក៏ធ្លាប់នៅក្នុងក្រុមផង អញ្ចឹងហើយទើបខ្ញុំដឹងពីរបៀបរបបនៃការហ្វឹកហាត់ និយាយឱ្យខ្លីទៅ បទនេះគឺចាក់ដោតសម្រាប់អ្នកដែលស្រលាញ់បាល់ទាត់តែម្តង មិនថាតែអ្នកគាំទ្របឹងកេតនោះទេ ” ។

pic-support-article

គួរឱ្យដឹងថា “ ក្រុមមួយក្តីស្រមៃមួយ ” គឺជាបទចម្រៀងទីមួយរបស់ Shutter នៅក្លិបបឹងកេត ដែលបទមួយនេះ រួមជាមួយនឹងឃ្លីបវីដេអូ ( Music Video ) ទទួលបានពានរង្វាន់បទចម្រៀង ដែលទទួលបានការគាំទ្រខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងកម្មវិធីពានរង្វាន់បាល់ទាត់កម្ពុជា កាលពីឆ្នាំ ២០១៩កន្លងទៅផងដែរ ។

លោក Shutter បានសម្តែងអារម្មណ៍ថា៖ “ ខ្ញុំពិតជាមានមោទកភាព និងរំភើបចំពោះអ្វីដែលពួកយើង (បឹងកេត) ទទួលបានក្នុងឆ្នាំ ២០១៩នេះ ហើយវាក៏ជាចំណងដៃរបស់ខ្ញុំដល់អ្នកគាំទ្រទាំងអស់គ្នាដែរ ” ។

នៅឆ្នាំ ២០២០នេះ មិនឱ្យរង់ចាំយូរឡើយ Shutter ក៏បានបញ្ចេញបទចម្រៀងទីពីររបស់ខ្លួន ជូនទៅដល់អ្នកគាំទ្របាល់ទាត់បឹងកេត ដែលមានចំណងជើងថា “ បេះដូងអ្នកគាំទ្រ ” ។

បទទីពីរនេះ Shutter បានពន្យល់ថា៖ “ ដោយសារតែបទមុនគឺរបៀបកំសត់ហើយ អញ្ចឹងលើកនេះ ខ្ញុំក៏ចង់ធ្វើឱ្យប្លែកពីមុន ហើយភ្លេងរបស់ចម្រៀងនេះគឺក្នុងលក្ខណៈ Cheer លើកទឹកចិត្ត អ្វីដែលកាន់តែប្លែកនោះគឺខ្ញុំបានច្រៀងរួមគ្នាជាមួយអ្នកចម្រៀងស្រី ហើយភាគច្រើននៃអត្ថន័យគឺខ្ញុំចង់ផ្តោតលើអ្នកគាំទ្រ ” ។

ចំពោះការចូលរួមសកម្មភាពបាល់ទាត់ជាមួយបឹងកេតក្នុងនាមជាកីឡាករវិញ Shutter ពន្យល់ថា៖ “ ដោយសារតែខ្ញុំមិនសូវមានពេលវេលាទំនេរច្រើន ព្រោះខ្ញុំសព្វថ្ងៃកំពុងមមាញឹកនឹងមុខរបររកស៊ីផ្ទាល់ខ្លួន អញ្ចឹងហើយទើបពុំសូវបានចូលរួមការហ្វឹកហាត់ជាមួយក្រុម តែខ្ញុំនឹងព្យាយាមចូលរួមឱ្យបានច្រើន ហើយបើមានឱកាសបង្ហាញសមត្ថភាព នឹងព្យាយាមឱ្យអស់ពីសមត្ថភាព ” ។

ជាចុងក្រោយ លោក Shutter ក៏បានផ្តាំផ្ញើដល់អ្នកគាំទ្រក្លិបបឹងកេតទាំងអស់ ឱ្យទទួលបានសុខភាពល្អ និងសំណាងល្អ និងចូលរួមទស្សនាការប្រកួតរបស់បឹងកេត ពេលដែលលីគយើងដំណើរការវិញ និងជូនពរឱ្យក្លិបបឹងកេត ទទួលបានជ័យជម្នះ និងពានរង្វាន់នានាក្នុងឆ្នាំ ២០២០នេះ ៕

អត្ថបទទាក់ទង



ចុចចែករំលែក
Share Button
Random image
Random image
Random image
Random image
BOEUNG KET FOOTBALL ASSOCIATION located at #B01, AOK Avenue 1, Borey Sunway Toul Kok, Boeung Kak I, Toul Kok, Phnom Penh, Cambodia
Email: info@boeungketfc.com
Tel: (855)12782333
COPYRIGHT © 2018 BOEUNG KET FA. ALL RIGHTS RESERVED
POWER BY BK DEVTM