Boeung Ket Football Club
Boeung Ket Football Club
  • Home
  • News
  • Media
  • Fixtures & Result
  • League Table
  • PLAYER | STAFF
  • STORE
  • Academy
  • FAN
  • CLUB
    • History
    • CLUB MANAGEMENT
  • FOUNDATION
នាយកបច្ចេកទេសក្លិបបឹងកេត ប្រាប់ពីផលប៉ះពាល់នៃអសកម្មភាពហ្វឹកហាត់ និងការប្រកួតរបស់កីឡាករ

លោក គឹម ភក្តី នាយកបច្ចេកទេសនៃក្លិបបាល់ទាត់បឹងកេត បានផ្តល់បទសម្ភាសដល់ក្រុមការងារផ្សព្វផ្សាយរបស់ក្លិប ជុំវិញការខកខានហ្វឹកហាត់ និងប្រកួតរបស់ក្រុមធំ និងក្រុមតូច (យុវជនអាយុក្រោម ១៨ឆ្នាំ) ព្រមទាំងផែនការណ៍នៃការហ្វឹកហាត់អំឡុងពេលវេលាដ៏លំបាកនេះ។

pic-support-article

“ ចំពោះបច្ចុប្បន្ននេះ ពួកយើងនៅតែរក្សាការហ្វឹកហាត់តាមអនឡាញដដែល ប៉ុន្តែយើងកាត់បន្ថយសម្រាប់ឈុតធំ អាស្រ័យលើការប្រកួតយើងអត់មាន ដើម្បីកុំឱ្យមានភាពតានតឹង និងស្មុគស្មាញដល់ពួកគេ ដោយបន្ថយមកនៅ ២ពេល ក្នុង ១សប្តាហ៍ (ថ្ងៃអង្គារ៍, ថ្ងៃព្រហស្បតិ៍) ដែលគ្រូបានដាក់ឱ្យ អញ្ចឹងពេលដែលនៅសល់ ពួកគាត់ត្រូវហាត់រៀងខ្លួន ” ។

pic-support-article1

ជាមួយគ្នានោះផងដែរ នាយកបច្ចេកទេសដដែលរូបនេះ បានប្រាប់អំពីផែនការណ៍ហ្វឹកហាត់របស់ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំថា៖ “ មិនខុសគ្នាទេ ពួកគាត់នៅហ្វឹកហាត់ដូចឈុតធំដែរ ប៉ុន្តែ ៣ពេល ក្នុង១សប្តាហ៍ (ច័ន្ទ, ពុធ និងសុក្រ) តាមរយៈវីដេអូអនឡាញ ដែលមានក្រុមគ្រូបង្វឹកតាមដានជារៀងរាល់ថ្ងៃ ” ។

ជុំវិញកាលដែលមិនមានការប្រកួត និងប្រមូលផ្តុំហ្វឹកហាត់ជុំគ្នា លោក គឺម ភក្តី បានបង្ហាញអំពីចំណុចអវិជ្ជមានមួយចំនួនដែលនឹងផ្តល់ផលប៉ះពាល់ដល់ក្រុមថា៖ “ វាជះឥទ្ធិពលដល់កីឡាកររបស់យើង បើសិនជាសម្រាកយូរ គឺវាបាត់បង់ទាំងអស់ ទាំងទិន្នផលដែលខំប្រឹងហ្វឹកហាត់កន្លងមក ទាំងអារម្មណ៍ប្រកួតប្រជែង អារម្មណ៍នៃការហ្វឹកហាត់ ការស្រមៃនៅលើទីលានវិញ ក៏មានការលំបាក អញ្ចឹងវាបាត់បង់ច្រើនណាស់ ” ។

លោកបន្តថា៖  “ អ្វីដែលយើងព្រួយបារម្មណ៍ គឺពេលដែលត្រឡប់មកវិញគឺយើងត្រូវ ធ្វើវាឡើងវិញទាំងអស់ មិនមែនតែកម្លាំង យុទ្ធសាស្រ្ត អារម្មណ៍ និងអ្វីផ្សេងៗទៀតជាច្រើន ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍបាល់ទាត់ហ្នឹង ” ។

គួរឱ្យដឹងថា ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា បានសម្រេចពន្យាពេលចាប់តាំងពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២០ ខណៈដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគណៈកម្មការប្រកួតបាល់ទាត់ជាតិ រង់ចាំការអនុញ្ញាតពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អំពីបច្ចុប្បន្នភាពនៃការបង្ការការឆ្លងមេរោគ COVID-19 ដែលបច្ចុប្បន្ននេះគឺគ្មានអ្នកឆ្លងនោះឡើយ ដោយជាសះស្បើយ ១២២ លើចំនួនអ្នកឆ្លងទាំង ១២២នាក់ ។

បឹងកេត ប្រកួតបាន ៤ប្រកួតក្នុងរដូវកាល ២០២០នេះ ដោយ ស្មើជាមួយអង្គរថាយហ្គឺរ ១-១ ឈ្នះ វិសាខា ១-០ ស្មើណាហ្គាវើលដ៍ ១-១ និង ឈ្នះ នគរបាលជាតិ ៣ ទល់នឹង ០ ទទួលបាន ៨ពិន្ទុ ឈរលេខរៀងទី ៥ ក្នុងតារាងពិន្ទុ ៕

អត្ថបទទាក់ទង



ចុចចែករំលែក
Share Button
Random image
Random image
Random image
Random image
BOEUNG KET FOOTBALL ASSOCIATION located at #B01, AOK Avenue 1, Borey Sunway Toul Kok, Boeung Kak I, Toul Kok, Phnom Penh, Cambodia
Email: info@boeungketfc.com
Tel: (855)12782333
COPYRIGHT © 2018 BOEUNG KET FA. ALL RIGHTS RESERVED
POWER BY BK DEVTM