Boeung Ket Football Club
Boeung Ket Football Club
  • HOME
  • LASTEST NEWS
  • TEAMS
    • PLAYER | STAFF
    • HISTORY
    • CLUB MANAGEMENT
    • MEDIA
  • MATCHES
    • RESULT & FIXTURES
    • LEAGUE TABLE
    • CLUB
    • FOUNDATION
“ ពេលវេលាខ្លីសម្រាប់ការប្រមូលកម្លាំងនិងការហ្វឹកហាត់ តែយើងសង្ឃឹមថាពួកគេនឹងនៅតែធ្វើបានល្អ ”

គ្រូបង្គោលរបស់ក្រុមយុវជនអាយុក្រោម១៨ឆ្នាំបឹងកេត លោក ឈុន សុធារ័ត្ន បានបង្ហាញអំពីផលប៉ះពាល់មួយចំនួនរបស់កូនក្រុមក្រោយការត្រឡប់មកហ្វឹកហាត់ឡើងវិញដើម្បីត្រៀមលក្ខណៈមុនការប្រកួតសំខាន់ៗដែលនឹងចូលមកដល់ក្នុងខែកក្កដាខាងមុខនេះ។

pic-support-article

លោកគ្រូបានលើកឡើងថា៖ “ ដោយសារពេលវេលាប្រមូលផ្ដុំមានរយៈពេលខ្លី អញ្ចឹងហើយវាជាផលប៉ះពាល់ដល់ការប្រមូលកំលាំងនិងការហ្វឹកហាត់ ព្រោះយើងដឹងហើយថា ពួកយើងបានសម្រាកអស់រយៈពេលយូរដែរហើយ អំឡុងការផ្ទុះនៃមេរោគរាតត្បាត ” ។

យ៉ាងណាក៏ដោយ ក្នុងថ្ងៃដំបូងនៃការត្រឡប់មកប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ គ្រូបង្គោលរូបនេះនៅពុំទាន់ស៊ីជម្រៅលើការរៀបចំក្បួន និងបច្ចេកទេសឡើយ ដោយគ្រាន់តែឱ្យកីឡាករប្រមូលកម្លាំងមកវិញ ដោយការធ្វើលំហាត់ស្រាលៗប៉ុណ្ណោះ។

pic-support-article1

ចំពោះការត្រៀមប្រឈមមុខជាមួយនឹងគូប្រកួតក្នុងពានរង្វាន់ជម្រើសជើងឯកយុវជនរបស់សហព័ន្ធ និង KMH CUP លោក ឈុន សុធារ័ត្ន នៅតែមានសុទិដ្ឋិនិយមថា កីឡាករនឹងនៅតែធ្វើបានល្អគ្រប់ការប្រកួតទាំងអស់។

គួររំលឹកថាការចាប់ផ្តើមបន្តការប្រកួត គឺក្រុមយុវជនអាយុក្រោម១៨ឆ្នាំរបស់បឹងកេត នឹងត្រូវជួបជាមួយក្រុមយុវជន អាយ.អេស.អាយ ដង្កោសែនជ័យ ថ្ងៃទី១៩ ខែ កក្កដា នៅទីលាន KMH PARK វេលាម៉ោង ៨ព្រឹក ដែលនេះជាការប្រកួតទី២ក្នុងពូល A នៃការប្រកួតជម្រុះដំណាក់កាលទី២ក្នុងពានរង្វាន់ជម្រើសជើងឯកយុវជនរបស់សហព័ន្ធ។

ចំណែកឯការប្រកួតពានរង្វាន់ក្រៅផ្លូវការ KMH CUP ឯនោះវិញ ក៏នឹងត្រឡប់ការប្រកួតឡើងវិញជាមួយនឹងការប្រកួតដែល យុវជនបឹងកេត ប្រកួតទល់នឹងយុវជន HFCA នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២០ ដែលជាការប្រកួតដំបូងក្នុងជុំទី២ ៕

អត្ថបទទាក់ទង



ចុចចែករំលែក
Share Button
Random image
Random image
Random image
Random image
BOEUNG KET FOOTBALL ASSOCIATION located at #B01, AOK Avenue 1, Borey Sunway Toul Kok, Boeung Kak I, Toul Kok, Phnom Penh, Cambodia
Email: info@boeungketfc.com
Tel: (855)12782333
COPYRIGHT © 2018 BOEUNG KET FA. ALL RIGHTS RESERVED
POWER BY BK DEVTM