ការចាប់ឆ្នោតជ្រើសរើសគូប្រកួតនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន លើកទី ១៤ ឆ្នាំ ២០២០ បានចេញលទ្ធផលនាមុននេះបន្តិច ដោយក្លិបបាល់ទាត់បឹងកេត នឹងត្រូវជួបប្រកួតជាមួយក្រុមបាល់ទាត់ខេត្តសៀមរាប ។
ការប្រកួតជើងទីមួយ នៅថ្ងៃព្រហស្បតិ៍ ទី ១៣ ខែ សីហា ឆ្នាំ ២០២០ នាកីឡដ្ឋានស្វាយធំ (ខេត្តសៀមរាប) វេលាម៉ោង ៣:៣០នាទីរសៀល និងជើងទីពីរ នៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២០ នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ វេលាម៉ោង ៣:៣០នាទីរសៀល ។
នេះគឺជាលើកទីពីរសម្រាប់ពួកយើងដែលនឹងត្រូវជួបខេត្តសៀមរាប ដោយកាលពីឆ្នាំ ២០១៩កន្លងទៅ ធ្លាប់ជួបគ្នាក្នុងវគ្គ១៦ក្រុមចុងក្រោយដូចគ្នានេះផងដែរ ដោយក្នុងទឹកដីឈ្នះ ៣-០ និងក្រៅទឹកដី ឈ្នះ ៦-០ ។
គួររំលឹកថា ពួកយើងគឺជាក្រុមការពារតំណែងជើងឯកកាលពីឆ្នាំ ២០១៩ កន្លងទៅ ដោយជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លិបផងដែរ ។