Boeung Ket Football Club
Boeung Ket Football Club
  • HOME
  • LASTEST NEWS
  • TEAMS
    • PLAYER | STAFF
    • HISTORY
    • CLUB MANAGEMENT
    • MEDIA
  • MATCHES
    • RESULT & FIXTURES
    • LEAGUE TABLE
    • CLUB
    • FOUNDATION
Mizuno៖ “ ខ្ញុំមានមោទកភាពចំពោះជ័យលាភីរបស់យើងក្នុងឆ្នាំនេះ ពិសេស គឺរដូវកាលមិនបរាជ័យ ”

ខ្សែបម្រើសញ្ជាតិជប៉ុន Mizuno Hikaru បានពិពណ៌នាអំពីរដូវកាល ២០២០ ដែលខ្លួនជាចំណែកមួយជួយក្លិប បឹងកេត ឈ្នះពានលីគកំពូលកម្ពុជា ជាលើកទី ៤ ក្នុងប្រវត្តិសាស្រ្ត និងជាលើកទី ២ របស់គេផងដែរ។

pic-support-article

“ ខ្ញុំពិតជារីករាយ ដែលពួកយើងបានក្លាយជាជើងឯកឆ្នាំ ២០២០នេះ ហើយពិសេសគឺ យើងមិនបរាជ័យ ខ្ញុំពិតជាមានមោទកភាពជាមួយលទ្ធផលនេះ ” ។ Mizuno ពន្យល់យ៉ាងដូច្នេះថា៖ “ ពួកយើងធ្វើការជាក្រុមបានល្អជាងឆ្នាំមុន ហើយទំនាក់ទំង គឺល្អចំពោះគ្រប់គ្នា មិនថានៅក្នុងទីលាន និងក្រៅទីលាន ” ។

“ នៅពេលដែលខ្ញុំឈ្នះពានកាលពីឆ្នាំ ២០១៧ ខ្ញុំមានអារម្មណ៍ថាពិតជាចង់ឈ្នះពាននេះម្តងទៀត ហើយទីបំផុតឆ្នាំនេះក៏កើតឡើង អញ្ចឹងខ្ញុំពិតជាសប្បាយចិត្ត
” ។
“ គោលដៅបន្តទៀតរបស់ខ្ញុំនៅឆ្នាំ ២០២១ គឺនៅតែជាជើងឯក តែងអ្វីដែលពិសេសនោះ គឺខ្ញុំនឹងព្យាយាមឈ្នះការប្រកួតក្នុងពានរង្វាន់ AFC CUP ព្រោះខ្ញុំបានលេង ២ដងហើយ (ឆ្នាំ ២០១៧ និង ២០១៨) ប៉ុន្តែមិនទទួលបានលទ្ធផលល្អសម្រាប់យើង អញ្ចឹងយើងនឹងព្យាយាមឱ្យបានលទ្ធផលល្អជាងនោះ ” ។

“ អ្នកគាំទ្រជាទីនឹករលឹក ខ្ញុំសូមសម្តែងការកោតសរសើរដល់អ្នកទាំងអស់គ្នា ព្រោះអ្នកទាំងអស់គ្នានេះហើយ ដែលបានធ្វើឱ្យពួកយើងរឹងមាំ ខ្លាំងក្លា ។ អរគុណដែលតែងតែផ្តល់ឱ្យពួកយើងនូវអារម្មណ៍ល្អៗក្នុងការប្រកួត ” ។

គួររំលឹកថា នៅក្នុងរដូវកាល ២០២០នេះ Mizuno Hikaru ទទួលបានឱកាសបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូង ចំនួន ១៤ប្រកួត ក្នុងចំណោម១៦ប្រកួត ឱ្យក្លិបបឹងកេត ខណៈរកគ្រាប់បាល់បាន ១គ្រាប់ និង Assist ១លើក ៕

pocari banner in-article

អត្ថបទទាក់ទង



ចុចចែករំលែក
Share Button
មតិយោបល់
Random image
Random image
Random image
Random image
BOEUNG KET FOOTBALL ASSOCIATION located at #B01, AOK Avenue 1, Borey Sunway Toul Kok, Boeung Kak I, Toul Kok, Phnom Penh, Cambodia
Email: info@boeungketfc.com
Tel: (855)12782333
COPYRIGHT © 2018 BOEUNG KET FA. ALL RIGHTS RESERVED
POWER BY BK DEVTM