Boeung Ket Football Club
Boeung Ket Football Club
  • Home
  • News
  • Media
  • Fixtures & Result
  • League Table
  • PLAYER | STAFF
  • STORE
  • Academy
  • FAN
  • CLUB
    • History
    • CLUB MANAGEMENT
  • FOUNDATION
នាយកបណ្តុះបណ្តាលយុវជនក្លិបបឹងកេត និយាយអំពីការនាំយក អារុណ មកក្រុមធំ

លោក ហៅ សុជាតិ ក្នុងតួនាទីជានាយកបណ្តុះបណ្តាលយុវជនរបស់ក្លិបបឹងកេត បានបង្ហាញអារម្មណ៍រីករាយក្នុងការនាំយក កីឡាករកូនកាត់ ខ្មែរ-នូវែលសេឡង់ មកកាន់ក្រុមធំ គឺ លឹម អារុណ រ៉េយមិន ។

“ ការដែលយើងនាំយកគាត់មកឈុតធំនេះ ដោយសារយើងបានមើលឃើញពីគុណភាពរបស់គាត់ ក្នុងការហ្វឹកហាត់ និងការប្រកួត។ សមត្ថភាពរបស់គាត់ អាចជួយ និងបំពេញចន្លោះខ្វះខាតរបស់ក្រុមមួយចំនួនបាន ហើយអ្វីដែលកាន់តែពិសេសនោះ គឺនេះក៏ជាចក្ខុវិស័យមួយរបស់ក្លិបផងដែរ ដែលតែងតែលើកទឹកចិត្ត និងអភិវឌ្ឍយុវជនឱ្យមានគុណភាព និងការប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីមានឱកាសបង្ហាញខ្លួនលើឆាកអន្តរជាតិ ” ។

pic-support-article1

លោក ហៅ សុជាតិ ក៏បានរំលឹកថា មានកីឡាករយុវជនកន្លងមកដែលត្រូវបានតម្លើងមកកាន់ក្រុមធំ ដែលមានដូចជា៖ កីឡាករ ស្រ៊ី ពិសិដ្ឋ, ហ៊ត ឈិនជិន និង ជឿន ពិសាខបូរមី ហើយនិងមានជាបន្តបន្ទាប់ទៀត។

pic-support-article2

គួររំលឹកថា លឹម អារុណ រ៉េយមិន មានវ័យ ១៧ឆ្នាំ កម្ពស់ ១,៨០ម៉ែត្រ លេងក្នុងតួនាទីជាខ្សែបម្រើ ( បម្រើការពារ និងបម្រើប្រយុទ្ធ) ។ អារុណ ស្ថិតក្នុងក្រុមយុវជនក្លិបបឹងកេត ក្នុងឆ្នាំកន្លងមក ប៉ុន្តែពុំសូវមានឱកាសបង្ហាញខ្លួននោះទេ ដោយសារតែរូបគេជាប់សិក្សានៅប្រទេសកំណើត ដែលនៅទីនោះ រូបគេបានលេងបាល់ទាត់ឱ្យក្លិប Melville united ក្នុងតំបន់ផងដែរ។

92223861_154168975920511_7228450961558077440_n

អារុណ ធ្លាប់ជាប់ក្នុងក្រុមយុវជនជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ទៅចូលរួមព្រឹត្តិការណ៍បាល់ទាត់នៅប្រទេសជប៉ុន កាលពីដើមឆ្នាំ ២០២០នេះផងដែរ រួមជាមួយមិត្តរួមក្រុម លី ម៉ាឯល ដែលលេងឱ្យបឹងកេត យុវជនអាយុក្រោម ១៨ឆ្នាំ ៕

pic-support-article

pocari banner in-article

អត្ថបទទាក់ទង



ចុចចែករំលែក
Share Button
Random image
Random image
Random image
Random image
BOEUNG KET FOOTBALL ASSOCIATION located at #B01, AOK Avenue 1, Borey Sunway Toul Kok, Boeung Kak I, Toul Kok, Phnom Penh, Cambodia
Email: info@boeungketfc.com
Tel: (855)12782333
COPYRIGHT © 2018 BOEUNG KET FA. ALL RIGHTS RESERVED
POWER BY BK DEVTM