Boeung Ket Football Club
Boeung Ket Football Club
  • Home
  • News
  • Media
  • Fixtures & Result
  • League Table
  • PLAYER | STAFF
  • STORE
  • Academy
  • FAN
  • CLUB
    • History
    • CLUB MANAGEMENT
  • FOUNDATION
វ៉ាំង ដាវីន បានចុះកិច្ចសន្យាអាជីពជាផ្លូវការជាមួយក្លិបបាល់ទាត់បឹងកេត

ខ្សែបម្រើវ័យក្មេងរបស់ក្រុមយុវជនបឹងកេតអាយុក្រោម ១៨ឆ្នាំ វ៉ាំង ដាវីន ត្រូវបានគ្រូបង្គោលក្រុមធំ លោក គឹមភក្តី ផ្តល់កិច្ចសន្យាឱ្យចូលរួមក្រុមធំសម្រាប់រដូវកាល ២០២១នេះ ។

pic-support-article

នៅខែកក្កដា ឆ្នាំ ២០២០ ដាវីន បានចូលរួមជាមួយក្រុមយុវជនរបស់ក្លិបបឹងកេត ដោយទទួលបានការបង្ហាញខ្លួនដំបូងនៅថ្ងៃទី ២៦ ខែកក្កដា ទល់នឹងក្រុមយុវជនវិសាខា ក្នុងពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំ របស់សហព័ន្ធបាល់ទាត់កម្ពុជា ។ រូបគេរូបគ្រាប់បាល់ផ្លូវការដំបូងបង្អស់ឱ្យយុវជនបឹងកេត ក្នុងជំនួប ឈ្នះក្រុម HFCA ១៦-០។ មិនត្រឹមតែប៉ុណ្ណោះ ដាវីន ត្រូវបានកោះហៅចូលរួមការហ្វឹកហាត់ជាមួយក្រុមយុវជនអាយុក្រោម ១៩ឆ្នាំ របស់សហព័ន្ធបាល់ទាត់កម្ពុជា ក្រោយចូលរួមជាមួយយុវជនបឹងកេត ត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ ។

pic-support-article

ដោយមើលឃើញអំពីសមត្ថភាព និងការខិតខំប្រឹងប្រែង និងស្របតាមទស្សនវិស័យរបស់ក្លិប ក្នុងការត្រៀមលក្ខណៈសម្រាប់រដូវកាលថ្មី គ្រូបង្គោលក្រុមធំ លោក គឹម ភក្តី បានកោះហៅកីឡាករយុវជន ប៉ុន្មានរូបដើម្បីចូលរួមហ្វឹកហាត់ធ្វើតេស្ត ហើយ ដាវីន ក៏ត្រូវបានជ្រើសរើសជាកីឡាករក្រុមធំសម្រាប់រដូវកាល ២០២១នេះ ៕

អត្ថបទទាក់ទង



ចុចចែករំលែក
Share Button
មតិយោបល់
Random image
Random image
Random image
Random image
BOEUNG KET FOOTBALL ASSOCIATION located at #B01, AOK Avenue 1, Borey Sunway Toul Kok, Boeung Kak I, Toul Kok, Phnom Penh, Cambodia
Email: info@boeungketfc.com
Tel: (855)12782333
COPYRIGHT © 2018 BOEUNG KET FA. ALL RIGHTS RESERVED
POWER BY BK DEVTM