Boeung Ket Football Club
Boeung Ket Football Club
  • Home
  • News
  • Media
  • Result & Fixture
  • League Table
  • PLAYER | STAFF
  • STORE
  • Academy
  • FAN
  • CLUB
    • History
    • CLUB MANAGEMENT
  • FOUNDATION
Match Report៖ ពួកយើងទទួលបានលទ្ធផលស្មើក្នុងជំនួប Cambodia Classic Match

ការប្រកួតសប្តាហ៍ទី ៧ ដែលជាប្រកួតចុងក្រោយក្នុងជើងទីមួយ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ( Cambodian Premier League ) បានបញ្ចប់ដោយ បឹងកេត ប្រកួតស្មើជាមួយនឹងភ្នំពេញក្រោន លទ្ធផល ២ទល់នឹង ២ នៅកីឡដ្ឋានស្មាត អ.អេស.អ៊ិន ក្រោមក្រសែភ្នែកនៃអ្នកទស្សនា ២,២៣៧នាក់ ។

278733665_5381137668597950_7754577039144481871_n

ក្រុមទាំងពីរបានបើកការសំរុកគ្នាទៅវិញទៅមក ដែលឃើញថានៅត្រឹម ៨នាទីប៉ុណ្ណោះ កីឡាករ Neito របស់ភ្នំពេញក្រោន បានទាត់បញ្ចូលទីនាំមុខ ១គ្រាប់មុន និងត្រូវបានបឹងកេត វាយបកតាមស្មើវិញដោយការព្យាយាមទាត់ពីកីឡាករ សៀង ចន្ធា និងប៉ះជាមួយកីឡាករ Takaki Ose របស់ភ្នំពេញក្រោន ធ្វើឱ្យបាល់ចូលទី នៅនាទី ៣៨ ដែលលទ្ធផល ១-១។ លុះឈានដល់នាទី ៣៨ បឹងកេត ដែលជាក្រុមភ្ញៀវ បានបន្តរកគ្រាប់បាល់ ១គ្រាប់ថែមទៀត ដោយកីឡាករ សៀង ចន្ធា ធ្វើឱ្យលទ្ធផលបញ្ចប់វគ្គទី១ គឺ ១-២ ។

278867851_5381137838597933_7014633073162395139_n

នៅក្នុងវគ្គទីពីរ ក្រុមម្ចាស់ផ្ទះបានបន្តការដាក់សម្ពាធដល់បឹងកេត និងគ្រាប់បាល់ទីបួន បានកើតឡើងនៅនាទី ៧០ ដោយកីឡាករ លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន ទាត់បញ្ចូលទី ១គ្រាប់ ធ្វើឱ្យលទ្ធផលបញ្ចប់នៃការប្រកួតនេះ គឺស្មើគ្នា ២-២។

គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតចំនួន ៨លើក នៃជុំទី១នេះ បឹងកេត ឈ្នះ ៤ ស្មើ ១ និងចាញ់ ២ មាន ១៣ពិន្ទុ ឈរលេខរៀងទី២ នៃតារាងពិន្ទុ ។ ការប្រកួត នឹងបន្តទៀតនៅខែមិថុនា ខាងមុខ ដោយបច្ចុប្បន្នសម្រាកអំឡុងព្រឹត្តិការណ៍ SEA GAMES នៅប្រទេសវៀតណាម។

279083034_5381138731931177_4793047261072526268_n

ក្រោយការត្រលប់មកវិញនៃលីគកំពូលកម្ពុជា ជុំទី២ បឹងកេត នឹងត្រូវធ្វើដំណើរទៅប្រកួតនៅខេត្តកំពង់ស្ពឺ ទល់នឹងក្រុមបាល់ទាត់ណាហ្គាវើលដ៍ ៕

អត្ថបទទាក់ទង



ចុចចែករំលែក
Share Button
មតិយោបល់
Random image
Random image
Random image
Random image
BOEUNG KET FOOTBALL ASSOCIATION located at #B01, AOK Avenue 1, Borey Sunway Toul Kok, Boeung Kak I, Toul Kok, Phnom Penh, Cambodia
Email: info@boeungketfc.com
Tel: (855)12782333
COPYRIGHT © 2018 BOEUNG KET FA. ALL RIGHTS RESERVED
POWER BY BK DEVTM