Boeung Ket Football Club
Boeung Ket Football Club
  • Home
  • News
  • Media
  • Result & Fixture
  • League Table
  • PLAYER | STAFF
  • STORE
  • Academy
  • FAN
  • CLUB
    • History
    • CLUB MANAGEMENT
  • FOUNDATION
“ វា​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​យើង” ទស្សនៈរបស់លោក គឹម ភក្តី ចំពោះជំនួបទល់នឹងភ្នំពេញក្រោន

បឹងកេតបានប្រកួតស្មើភ្នំពេញក្រោន ២-២ ក្នុងការប្រកួត Cambodian Classic Match លើកដំបូងប្រចាំរដូវកាល នៅកីឡដ្ឋាន Smart RSN កាលពីថ្ងៃសៅរ៍កន្លងទៅ។

គ្រាប់បាល់ដ៏អស្ចារ្យរបស់កីឡាករ Andres Nieto បានធ្វើឱ្យភ្នំពេញក្រោននាំមុខក្នុងរយៈពេលដប់នាទីនៃការលេង ប៉ុន្តែគ្រាប់បាល់ចូលទីខ្លួនឯងពីខ្សែការពារកណ្តាល Takaki Ose និងគ្រាប់បាល់ចុងម៉ោងរបស់ សៀង ចន្ធា បានជួយឱ្យបឹងកេតនាំមុខ ២-១ នៅវគ្គទីមួយ។

278867851_5381137838597933_7014633073162395139_n

ចូលដល់វគ្គទី២ លឹម ពិសិដ្ឋ បានស៊ុតតាមស្មើដើម្បីសង្គ្រោះមួយពិន្ទុសម្រាប់ក្រុមម្ចាស់ផ្ទះ នាំឱ្យលទ្ធផលបញ្ចប់ការប្រកួត ២ ទល់នឹង ២។

ជាមួយនឹងភាពខ្លាំងនៃការប្រកួតនេះ លោកក គឹម ភក្តី បានចាត់ទុកការប្រកួតប្រជែង ជាមួយក្រុមការពារតំណែងជើងឯក ថាជាការប្រកួតដ៏អស្ចារ្យបំផុតរបស់បឹងកេត ក្នុងជុំទី១ នៃលីគកំពូលកម្ពុជា ។

លោកគ្រូ បានប្រាប់ boeungketfc.com ថា “ជំនួបជាមួយភ្នំពេញក្រោន គឺជាការប្រកួតដ៏អស្ចារ្យបំផុតមួយ ដែលយើងធ្លាប់បានលេង។

DSC_3726

“យើងបានប្រឹងប្រែងអស់ពីសមត្ថភាព ហើយយើងបានផ្តល់អ្វីៗទាំងអស់របស់យើង។ ប៉ុន្តែយើងមានបញ្ហាកលល្បិចខ្លះ ដែលអាចឲ្យគេរកបានពីរគ្រាប់។ ជាទូទៅកីឡាកររបស់យើងពិតជាធ្វើបានល្អ។

“ក្រុមទាំងពីរបានបង្កើតឱកាសជាច្រើន ហើយប្តូរទៅជាគ្រាប់បាល់។ យើងព្យាយាមយ៉ាងហ្មត់ចត់ដោយមានទំនុកចិត្ត ហើយបានផ្តល់ឱ្យយើងទាំងអស់គ្នាដើម្បីធ្វើឱ្យវាក្លាយជាការប្រកួតដ៏រីករាយសម្រាប់អ្នកគាំទ្រ»។

ក្រោយបញ្ចប់ការប្រកួតលីគរដូវកាលទី១ បឹងកេត ឈរលេខ២ក្នុងតារាង មាន៦ពិន្ទុតាមពីក្រោយព្រះខ័នរាជស្វាយរៀង។

គ្រូបង្វឹក គឹម ភក្តី ជឿថាក្រុមខ្លួនបានស្វែងយល់នូវចំនុចខ្វះខាត និងពីគូប្រកួតជាច្រើនក្នុងជើងទី១នេះ ហើយត្រៀមខ្លួនប្រកួតនៅទឹកទី២។

BK_FEATURE

យើងមាន៦ពិន្ទុតាមពីក្រោយព្រះខ័នរាជស្វាយរៀង ប៉ុន្តែក្នុងបាល់ទាត់ គឺតែងតែមានសង្ឃឹម និងឱកាស។ យើងនៅមានការប្រកួតជាច្រើនទៀតដែលត្រូវលេង ដូច្នេះគ្រប់យ៉ាងគឺអាចទៅរួច។ យើងនឹងត្រៀមខ្លួនជានិច្ចដើម្បីប្រយុទ្ធ។

“លីគមានការប្រកួតប្រជែងខ្លាំង ហើយផ្តល់ឱ្យយើងនូវមេរៀនថ្មីក្នុងការប្រកួតនីមួយៗ យើងបានរៀននិងស្គាល់គូប្រកួតរបស់យើងកាន់តែច្រើនបន្ទាប់ពីជុំទីមួយនៃរដូវកាលនេះ។

យើងនឹងធ្វើការផ្លាស់ប្តូរមួយចំនួនដើម្បីរៀបចំក្រុមខ្លាំងជាងមុនសម្រាប់ការប្រកួតជុំបន្ទាប់»៕

 

អត្ថបទទាក់ទង



ចុចចែករំលែក
Share Button
មតិយោបល់
Random image
Random image
Random image
Random image
BOEUNG KET FOOTBALL ASSOCIATION located at #B01, AOK Avenue 1, Borey Sunway Toul Kok, Boeung Kak I, Toul Kok, Phnom Penh, Cambodia
Email: info@boeungketfc.com
Tel: (855)12782333
COPYRIGHT © 2018 BOEUNG KET FA. ALL RIGHTS RESERVED
POWER BY BK DEVTM