Boeung Ket Football Club
Boeung Ket Football Club
  • Home
  • News
  • Media
  • Result & Fixture
  • League Table
  • PLAYER | STAFF
  • STORE
  • Academy
  • FAN
  • CLUB
    • History
    • CLUB MANAGEMENT
  • FOUNDATION
Cambodia Airways ចូលរួមសំរួលដល់​ការធ្វើដំណើរដល់​ប្រតិភូ និងអត្តពលិក កម្ពុជា ទៅប្រកួត SEA GAMES នៅវៀតណាម

ក្រុមហ៊ុនអាកាសចរ Cambodia Airways ដែលដៃគូឧបត្ថម្ភធំរបស់ក្លិបបាល់ទាត់បឹងកេត បានចូលរួមក្នុងបេសកកម្មដ៏អស្ចារ្យមួយ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដល់ការធ្វើដំណើររបស់ប្រតិភូកីឡាកម្ពុជា ចូលរួមការប្រកួតកីឡា SEA GAMES នៅទីក្រុងហាណូយ ប្រទេសវៀតណាម នូវការសម្របសម្រួលពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុន Cambodia Airways បានផ្តល់យន្តហោះពិសេស ដឹកជញ្ជូនប្រតិភូកីឡាទាំងទៅទាំងមក ដោយឥតគិតថ្លៃ។

BK_FEATURE1

គួរឱ្យដឹងផងដែរថា ចំពោះវិញ្ញសារបាល់ទាត់ ផ្នែកបុរស កីឡាករក្លិបបឹងកេតចំនួន ០៥រូប ក៏បានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ នាព្រឹត្តិការណ៍ SEA GAMES លើកទី ៣១នេះផងដែរ ដោយរួមមាន  ហ៊ុល គឹមហ៊ុយ, សឿត ណាវ៉ា, តាំង ប៊ុនឆៃ, វ៉ាំង ដាវីន និង សៀង ចន្ធា ។

279353501_5391292164249167_5351937848335735674_n

តាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រុមកីឡាបាល់ទាត់បុរស-នារី រួមជាមួយនឹងប្រភេទកីឡាដទៃទៀត នឹងចេញដំណើរទៅមុនគេ នាថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២២ តាមយន្តហោះពិសេស “ Charter Flight ” តែម្តង ហើយការធ្វើដំណើរចេញចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ គឺប្រើប្រាស់ច្រក VIP ទាំងអស់ ៕

Cambodia 2023

អត្ថបទទាក់ទង



ចុចចែករំលែក
Share Button
មតិយោបល់
Random image
Random image
Random image
Random image
BOEUNG KET FOOTBALL ASSOCIATION located at #B01, AOK Avenue 1, Borey Sunway Toul Kok, Boeung Kak I, Toul Kok, Phnom Penh, Cambodia
Email: info@boeungketfc.com
Tel: (855)12782333
COPYRIGHT © 2018 BOEUNG KET FA. ALL RIGHTS RESERVED
POWER BY BK DEVTM