នាថ្ងៃសុក្រ ទី ៨ ខែកញ្ញា ឆ្នាំ ២០២៣នេះ ក្រុមការងារគ្រូពេទ្យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងអំពីស្ថានភាពរបួសរបស់កីឡាករឃាន់ សុបិន ដែលបានទទួលរងរបួសអំឡុងពេលកម្ពុជាប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសហុងកុង កាលពីយប់មិញ
តាមការបញ្ជាក់អំពីអាការៈរបួសគឺ សុបិន បានរងរបួសធ្លុះសាច់ជើងខាងស្តាំក្រោយប៉ះទង្គិចនឹងកីឡាកររបស់ហុងកុងនៅវគ្គទីពីរនៃការប្រកួត ដូចនេះរូបគេនឹងត្រូវអវត្តមានពីទីលានរយ:ពេលចម្លោះពី ១ ដល់ ២ សប្តាហ៍ទើបអាចវិលត្រលប់មកហ្វឹកហាត់ជាធម្មតាវិញបាន ។
ជុំវិញបញ្ហារបួសនេះ សុបិន បាន សម្តែងការសោកស្តាយ និងនិយាយថា៖ ” ខ្ញុំមានអារម្មណ៍ថាសោកស្តាយចំពោះបញ្ហារបួសនេះ ព្រោះខ្ញុំបានព្យាយាមក្នុងការស៊ុតសំដៅទី ប៉ុន្តែជាចំបាតស្បែកជើងរបស់ខ្សែការពារហុងកុង ទោះយ៉ាងណា ខ្ញុំនឹងខិតខំប្រឹងអំឡុងពេលសម្រាកព្យាបាល ដើម្បីត្រលប់មកវិញឱ្យបានលឿនបំផុត “។
សូមបញ្ជាក់ផងដែរថា យបមិញនេះគឺជាការបង្ហាញខ្លួនលើកដំបូងរបស់កីឡាករ ឃាន់ សុបិន ជាមួយក្រុមជម្រើសជាតិឈុតធំ ហើយរូបគេបានប្តូរចេញនៅនាទីទី ៦៣ ដោយសារបញ្ហារបួស។
គ្រប់គ្នានៅក្លិបបឹងកេត សូមជូនពរឱ្យ សុបិម ឆាប់ជាសះស្បើយពីរបួស និងត្រលប់មកជួយក្លិបវិញក្នុងពេលឆាប់ៗ ៕