កីឡាករខ្សែប្រយុទ្្ធសញ្ជាតិប្រេស៊ីល Valci Junior ធ្វើតេស្តសុខភាពមិនទទួលបានជោគជ័យនោះទេនៅបឹងកេតអង្គរ កាលពីថ្ងៃទី ២៩ ម្សិលមិញនេះ។
កន្លងមកអ្នកចាត់ការទូទៅរបស់ក្លិបបានថ្លែងប្រាប់ boeungketfc.com ថា៖ ក្លិបបានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌ ផ្ទាល់ខ្លួនជាមួយ Valci ហើយ ប៉ុន្ដែការធ្វើតេស្តសុខភាពមិនបានបញ្ចប់ដោយលទ្ធផលល្អឡើយ ជាហេតុធ្វើឲ្យក្លិបសម្រេចមិនចុះកុងត្រានាំយកកីឡាកររូបនេះមកចូលរួមជាមួយនៅជើងទី២នេះឡើយ។
ក្លិបសូមសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះ ការបាត់បង់ឱកាសក្នុងការនាំយកកីឡាកររូបនេះ មកចូលរួមជាមួយក្លិបក្នុងរដូវកាលនេះ ខណៈដែលកាលបរិច្ឆេទនៃការបើកទីផ្សារដោះដូរកីឡាករសម្រាប់ជើងទី២នេះក៏ត្រូវបានបិទបញ្ចប់នៅត្រឹមថ្ងៃទី ៣០ នេះផងដែ។