ការប្រកួតឌីហ្សាញអាវរដូវកាលថ្មីរបស់បឹងកេតអង្គរ

លក្ខខណ្ឌក្នុងការចូលរួម
- រយះពេលនៃការប្រកួតចាប់ផ្ដើមពីថ្ងៃទី ២០ ខែតុលា រហូតដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៦។
- បេក្ខភាពដែលចូលរួមទាំងអស់ត្រូវធ្វើការឌីហ្សាញអាវទៅតាមគំនិតផ្ទាល់ខ្លួនជាមួយភាពច្នៃប្រឌិតរបស់អ្នក។
- ការឌីហ្សាញអាចធ្វើទៅបានគ្រាប់រូបភាពតាមបែប 2D ឬ 3D ឬអាចជាវីដេអូ -ល-
- អាវរដូវកាលថ្មីសម្រាប់ក្នុងទឹកដីព័ណស(HOME) ក្រៅទឹកដីព័ណក្រហម(AWAY) ឈុតទី៣ព័ណខៀវចាស់(THIRD) អ្នកអាចធ្វើការច្នៃ ម៉ូដខុសៗគ្នា ឬដូចគ្នាដោយខុសតែព័ណក៏បាន។
- ការឌីហ្សាញត្រូវសមស្របទៅតាមលក្ខណះអាវសម្រាប់ការប្រកួតបាល់ទាត់។
- ធ្វើការផ្ញើរូបភាពអាវ(Artwork) របស់អ្នកមកកាន់ក្លិបតាមរយះ email: boeungketofficial@gmail.com ឲ្យបានមុនថ្ងៃទី ២៧ ខែតុលា ដោយភ្ជាប់ជាមួយឈ្មោះ លេខទូរសព័្ទរបស់អ្នក ដើម្បីក្រុមការងាររៀបចំធ្វើការ Vote នៅលើ facebook page ផ្លូវការរបស់ក្លិប។
- ជ័យលាភី៣រូបតាមរយះការ Vote ដោយទទួលបានចំនួន Like ច្រើនជាងគេនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបនឹងទទួលបានរង្វាន់លើកទឹកចិត្តដូចជា
– អាវរដូវកាលថ្មីឆ្នាំ២០១៧
– សំបុត្រទស្សនាការប្រកួតក្នុងទឹកដីរបស់ក្រុមបឹងកេតអង្គរពេញមួយរដូវកាល
CLUB & SPONSOR LOGO នៅត្រង់នេះ
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
សម្រាប់ព័ត៌មានបន្ថែមអាចធ្វើការ Comment នៅខាងក្រោមនៃអត្ថបទនេះក្រុមការងាររបស់យើងនឹងសម្របសម្រួលជូនដោយក្ដីរីករាយ។
សូមអរគុណ!