ឆ្លងកាត់តាមការពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់ក្រុមវេជ្ជបណ្ឌិតនៅប្រទេសវៀតណាមនៅថ្ងៃនេះ ជាលទ្ធផលបញ្ហារបួសរហែកសសៃពួរជង្គង់របស់ ហុង ផេង ត្រូវធ្វើការវះកាត់ជាចាំបាច់ដើម្បីព្យាបាលឲ្យជាសះស្បើយ ដូច្នេះ ខ្សែការពារកណ្ដាលរូបនេះនឹងត្រូវបន្ដអវត្តមានយ៉ាងតិច ៦ ខែទៀតបន្ទាប់ពីការវះកាត់រួច មុនអាចត្រឡប់មកកាន់ទីលានហ្វឹកហាត់វិញសារជាថ្មី។ ចំណែកកាលបរិច្ឆេទនៃការវះកាត់ទំនងជានឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។
ដូច្នេះ ហុង ផេង នឹងត្រូវអវត្តមានពីការប្រកួតសំខាន់ៗរបស់ក្លិប និង ក្រុមជម្រើសជាតិដូចជា ជំនួបចុងក្រោយទល់នឹង ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាជំនួបកាត់សេចក្ដីក្នុងការឈានទៅគ្រងតំណែងជើងឯកលីកកំពូលនៅរដូវកាលនេះ ក៏ដូចជាការខកខានជួយក្រុមជម្រើសជាតិក្នុងយុទ្ធនាការនៃវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នាខែតុលា ជាដើម។
ហុង ផេង បានទទួលរងរបួសរហែកសរសៃពួរជង្គង់អំឡុងពេលប្រកួតទល់នឹងក្រុម ណាហ្គាវើល ក្នុងជំនួបដែលបញ្ចប់ទៅដោយលទ្ធផល ០-០ ក្នុងការប្រកួតលីកកំពូលសប្ដាហ៍ទី១៥ កន្លងទៅ។
នៅរសៀលថ្ងៃសុក្រទី១២ ខែសីហា ឆ្នាំ២០១៦នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្ដីជូនដំណឹងអំពីបញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ (U19) ដើម្បីប្រមូលផ្ដុំហ្វឹកហាត់តំណាក់កាលទី១ត្រៀមចូលរួមប្រកួត AFF U19 Championship 2016 ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសវៀតណាម នាខែ កញ្ញាខាងមុខ។
ក្នុងចំណោមកីឡាករចំនួន ៥១ រូបមកពីបណ្ដាក្លិបនានា ក្នុងនោះបឹងកេតអង្គរមានកីឡាករចំនួន ៨ រូបដែលត្រូវបានកោះហៅ ដូចជា៖
1 | លី វ៉ាហេទ |
2 | ឱ ភារុណ |
3 | ជា វេសលី |
4 | ឃុន សេងថៃ |
5 | ម៉ាត់ យ៉ាម៉ីន |
6 | ចន្ថា ធនធាន |
7 | សេង ឡេះ |
8 | ង៉ែត លីទី |